ប្រធានក្រុមហ៊ុន Seara Sports Cambodia ចេញលិខិតសុំអធ្យាស្រ័យ និងស្នើសុំជួបឯកឧត្តម ហ៊ុន ម៉ានិត ដោយផ្ទាល់ ដើម្បីសម្តែងការគួរសម និងសុំអភ័យទោស

កាលពីព្រឹកមិញនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានបង្ហោះលើហ្វេសបុកសម្តែងការហួសចិត្តនឹងបុគ្គលិក លក់ឧបករណ៍កីឡានៅក្រុមហ៊ុន Seara Sports, Life Fitness ក្រោយប្រើពាក្យសំដីមិនសមរម្យមកលើរូបឯកឧត្តម នៅពេលដែលឯកឧត្តមចូលទៅទិញឧបករណ៍ហាត់ប្រាណដើម្បីហាត់អោយស្រកគីឡូ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៩។

ស្រាប់តែមុននេះបន្តិច ប្រធានក្រុមហ៊ុន Seara Sports Cambodia គឺលោក Anthony Gaglardi បានចេញលិខិតសុំអភ័យទោសទៅកាន់ឯកឧត្តម ហ៊ុន ម៉ានិត ចំពោះទង្វើមិនសមរម្យ និងកំហុសជាពាក្យសំដីរបស់បុគ្គលិកផ្នែកលក់មួយរូប។ ហើយ លោក Anthony Gaglardi ក៏បានស្នើសុំជួបឯកឧត្តម ហ៊ុន ម៉ានិត ដោយផ្ទាល់ ដើម្បីសម្តែងការគួរសម និងសុំអភ័យទោស។ ខាងក្រោមនេះជាលិខិតដែល លោក Anthony Gaglardi ស្នើសុំការអធ្យាស្រ័យ និងអភ័យទោសពីឯកឧត្តម ហ៊ុន ម៉ានិត៕ ប្រភព៖  Khmernote