មិនសរសើរមិនបាន! ស្រីស្អាតជាកូនខ្មែរកាត់បារាំង ខំរៀនសរសេរ និងនិយាយជាភាសាខ្មែរបានយ៉ាងល្អ

កាលពីពេលថ្មីៗនេះ តាន់ គឹមសួរ បានបង្ហោះរូបភាព ស្រ្តីវ័យក្មេងម្នាក់ជាជនជាតិបារាំង កាត់ខ្មែរ បានបង្ហាញ​សមត្ថភាព​គួរឱ្យគត់សម្គាល់ពោលគឺកំពុងរៀនសរសេរជាភាសាខ្មែរអ លើសពីនេះក៏ចេះនិយាយខ្មែរបានយ៉ាងល្អ។ ដោយ តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “កូនខ្មែរកាត់បារាំងខំប្រឹងរៀនភាសាខ្មែរ និងព្យាយាមធ្វើអ្វីដែលល្អសម្រាប់ខ្មែរ ខណៈខ្មែរសុទ្ធមួយចំនួនកំពុងតែព្យាយាមបំផ្លាញខ្លួននិងជាតិសាសន៍ឯងទៅវិញ។ Proud of u my dear sis Adana Titi”។

កញ្ញា Adana Titi មានអាយុ២៣ឆ្នាំ ជាកូនស្រីបង្កើតរបស់ អ្នកនាង ម៉ម សុម៉ាលី ប្រធានអង្គការ អាហ្វីស៊ីប និងមានឪពុកជាជនជាតិបារាំង។ ក្នុងនោះអ្នកនាង ម៉ម សុម៉ាលី បានបង្ហាញអារម្មណ៍ក្រោយពេលឃើញកូនស្រីចូលចិត្តនិងស្រលាញ់ភាសាខ្មែរ ដោយអ្នកនាងបានសរសេររៀបរាប់ថា៖ “កូនស្រីខ្ញុំ អរគុណកូនដែលស្រលាញ់ ភាសា និង វប្បធម៌ ប្រពៃណីខ្មែរ អរគុណ Tan Kimsour ដែលបានធ្វេីជាគំរូអោយប្អូនក៏ដូចជាកូនខ្មែរជាច្រេីន ស្រលាញ់កូន”៕ ប្រភព៖ Khmernote