G-Devith សុំទោសម្តាយ ឪពុករបស់ខ្លួន ក្រោយពេល អាចារ្យធំ ជេរប្រមាថធ្ងន់ៗ ព្រោះហេតុផលមួយគត់

ក្រោយពេលដែលអាចារ្យធំ ធ្វើការជេរប្រមាថធ្ងន់ៗមកកាន់តារាមច្រៀងវ័យក្មេង ងួន ចាន់ដេវីត រួចមកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវិដេអូមួយខ្សែនោះក៏បានធ្លាក់ដល់ដៃលោក G-Devith។ ការជេរប្រមាថធ្ងន់ៗបែបនេះ អាចារ្យធំ ក៏បានអោយលោក G-Devith ធ្វើការដាក់ពាក្យប្តឹងលើរូបលោកមក ហើយអោយមេធាវី ទូរស័ព្ទមករកខ្លួន បើសិនជាចង់ប្តឹង។ លើសពីនេះ អាចារ្យធំ មិនត្រឹមតែជេរប្រមាថលោក G-Devith នោះទេថែមទៀត ជេរទៅកាន់អ្នកបែកស្លុយណាដែលហ៊ានជាមួយលោកថែមទៀតផង។ ប៉ុន្តែមកទល់នឹងពេលនេះ លោក G-Devith មិនមានប្រតិកម្មខ្លាំងណាមួយដើម្បីតបតឡើយ ដោយលោកបានត្រឹមបង្ហោះសារមួយឃ្លាថា៖

“ខ្ញុំមិនប្តឹងលោកទេខ្ញុំគ្មានសម្ថភាពទេហើយខ្ញុំក៏គ្មានមេធាវីដែរ ខ្ញុំត្រឹមជាពលរដ្ធម្នាក់ និង ជាមនុស្សរបស់មហាជន ត្រឹមមានសំបកកាយរស់នៅលើដែនដីសុវណ្ណភូមិដ៏ថ្លៃថ្លានេះក៏ចាត់ទុកថាជាសំណាងរបស់ខ្ញុំនៃការចុតិមកលើផែនដីនេះហើយ ។ អ្នកម្តាយជាគោរពក្នុងនាមជាកូនប្រុសម្នាក់ដែលខំតស៊ូកន្លងមក ឃ្លាតកាយឆ្ងាយស្រុកដើម្បីកសាងជីវិតគ្រួសារប្រពៃ តែអ្វីដែលអ្នកម្តាយទទួលបានគឺការជេប្រមាថពីជននេះទៅវិញ កូនពិតជាឈឺចាប់ប៉ុន្តែកូនគ្មានលទ្ធភាពទៅតតាំងនឹងគេទេ អោយកូនសូមអភ័យទោសផង កូនសង្ឃឹមថាកូននិងអាចមានលទ្ធភាពលើកមុខមាត់លោកទាំងពីអោយខ្ពស់ផុតពីភាពឈឺចាប់ទាំងនេះ កូនមិនដែលភ្លេចនូវគុណដែលម្តាយបានបង្កើតកូនមកឈាមទាំងថ្លុកកូននិងខំប្រឹងប្រែងបន្ថែមទៀត បើគេប្រមាថកូនឈឺត្រឹម ១ តែបើគេប្រមាថលោកទាំងពីរកូនឈឺលើសពីនេះ រាប់លានដង ពី កូនប្រុស ។” ប្រភព៖ Khmernote.tv