ឧកញ៉ា ឌួង ឆាយ ថានឹងមិនលើកលែងទោសចំពោះអ្នកបើកម៉ូតូស្រវឹងបុករថយន្ត Rolls Royce របស់លោក ដែលបច្ចុប្បន្នគេឈប់ផលិតហើយ និងមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត

រថយន្តស៊េរីទំនើបម៉ាក Rolls Royce របស់លោកឧកញ៉ា ឌួង ឆាយ ត្រូវបានរងការខូចខាតយ៉ាងដំណំផងដែរ ក្រោយពេលបុរស២នាក់បើកមកបុកពេញទំហឹង។ បើតាមការអោយដឹងពីឧកញ៉ា ឌួង ឆាយ នៅលើ Facebook បានបញ្ជាក់ថា បុរស២នាក់នោះមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ហើយបើកបរទាំងមានជាតិស្រវឹងនៅក្នុងខ្លួន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

ទោះជាយ៉ាងណាក្តីឧកញ៉ារូបនេះ ក៏បានបញ្ជាក់ថា “ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុតពេលដែលគេបុកឡានខ្ញុំហើយមិនដឹងកំហុសខ្លួនឯង, ខ្ញុំនឹងមិនលើកលែងទោសអោយមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯងជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាតិស្រវឹង។ មាសប្រាក់មិនសំខាន់, សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត”៕ ប្រភព៖ Khmernote.tv