មានទៅអន់អី! Samsung Galaxy J4+ | J6+ ក៏កំពុងត្រូវប៉ាន់ខ្លាំងដែរ!

ភ្នំពេញថ្ងៃទី ០៥ មីនា ២០១៩៖ ដូចអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានធ្វើការប្រកាសក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ជាផ្លូវការកាលពីថ្ងៃទី ២០ កុម្ភៈ កន្លងទៅនេះថាក្រុមហ៊ុន សាមសុង ព្យាយាមធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនទាំងអស់ទទួលបាន និងមានជម្រើសកាន់តែច្រើនជាមួយនឹងបទពិសោធន៍នៃពិភពបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។ ហេតុនេះហើយក្រុមហ៊ុនក៏នៅតែមិនភ្លេចនូវស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនគឺ Samsung Galaxy J4+ និង J6+ ដើម្បីឱ្យអ្នកស្រឡាញ់គាំទ្រផលិតផលរបស់ខ្លួនទាំងអស់ អាចប្រើបានផងដែរ។

ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមានភាពស៊ីវិល័យខ្លាំងផងដែរជាមួយនឹងអេក្រង់ពេញតួដែលស័ក្តិសមសម្រាប់អ្នកដែលមានចំណូលមធ្យម និងអ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ។ពីព្រោះអេក្រង់របស់វាមានមុខងារពិសេសក្នុងការផ្តល់កម្រិតពណ៌ និងរូបភាពបានច្បាស់យ៉ាងល្អឥតខ្ចោះ។

គួររំឭកផងដែរថាសម្រាប់ម៉ូឌែលទាំង ២ នេះក៏កំពុងទាក់ចិត្ត និងទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនថ្មីៗរបស់ សាមសុង នាពេលនេះ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Samsung Galaxy J4+ និង J6+ ៖

* Samsung Galaxy J4+ មានទម្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6 អ៊ីញ ធំច្បាស់ល្អដែលអាចផ្តល់នូវកម្រិតរូបភាព និងពណ៌ដូចធម្មជាតិជាពិសេសអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីនេះ Galaxy J4+ គឺបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13MP ខណៈដែលកាមេរ៉ាខាងមុខទំហំ 5MP រួមជាមួយមុខងារ Selfie Focus និង LED Flash ផងដែរ! ជាពិសេស Galaxy J4+ អាចនៅកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃជាមួយនឹងកម្លាំងថ្ម 3300 mAh។

Galaxy J4+ មានជម្រើស៣ពណ៌គឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃត្រឹមតែ $149 តែប៉ុណ្ណោះ។

** Galaxy J6+ មកជាមួយអេក្រង់ទំហំ 6 អ៊ីញ បង្ហាញកម្រិតរូបភាព 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5MP f/2.2 សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus, Bokeh Effects នឹងកម្លាំងថ្មរហូតដល់ 3,300 mAh ផងដែរ។

ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្កេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+ មានជម្រើស៣ពណ៌គឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញគឺត្រឹមតែ $189 តែប៉ុណ្ណោះ។

នៅចាំអីទៀត? សាមសុង ក៏នៅមានប្រូម៉ូសិនពិសេសផងដែរសម្រាប់ Samsung Galaxy J4+ និង J6+ ទាំង ២ ម៉ូឌែលនេះ! រួសរាន់ឡើង! ចំណាយតិច តែចំណេញឡើងច្រើនតែម្តង!

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជាបាន។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។