ផ្កើនជាងមុនទៀត! ក្រោយចរចាគ្នាមិនត្រូវកូរ់េខាងជើងស្តារទីតាំងបង្ហោះមីស៊ីលឡើងវិញ បន្ទាប់ពីធ្លាប់សន្យាថារុះរើ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានរកឃើញសញ្ញាថា កូរ៉េខាងជើងកំពុងស្តារឡើងវិញនូវតំបន់បាញ់បង្ហោះមីស៊ីលមួយកន្លែងដែលខ្លួនធ្លាប់បានរុះរើ ក្រោយពីបានសន្យាថានឹងឈប់ បន្ទាប់ពីមានជំនួបកិច្ចប្រជុំលើកទី១ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសឹង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពី ថ្ងៃអង្គារ ទី៥ ខែមីនា។

ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីសមាជិកសភា ដែលបានរៀបរាប់ពីសេវាស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) ថា ការងារនេះកំពុងប្រព្រឹត្តទៅនៅតំបន់បង្ហោះ Tongchang-ri ។ របាយការណ៍ភ្នាក់ងារព័ត៌មាន Yonhap មិនបាននិយាយថា វាចាប់ផ្តើមតាំងពីពេលណានោះទេ! ប៉ុន្តែក៏ត្រូវបែកធ្លាយ បន្ទាប់ពីកិច្ចប្រជុំកំពូលលើក ទី២ រវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម បញ្ចប់ទៅដោយគ្មានការព្រមព្រៀង។ ដោយសារលោក ត្រាំ ចង់ឱ្យលោក គីម បោះបង់អាវុធនុយក្លេអ៊ែរ ខណៈលោក គីម ចង់ឱ្យអាមេរិកដកចេញនូវការដាក់ទណ្ឌកម្មទាំងអស់៕

ប្រភព៖ Khmer Note