ស៊ែរមួយទៅបងប្អូនយើង! កម្ពុជាជាប់ជាប្រទេសដែលមានប្រជាជនមានសុខភាពល្អបំផុតលំដាប់លេខ ១០ ក្នុងពិភពលោក

យោងតាមរបាយការណ៍ពី The Global Wellness Index ចុះផ្សាយដោយក្រុមហ៊ុនវិនិយោគ LetterOne ដែលវាយតម្លៃលើអត្រានៃការបាក់ទឹកចិត្ត (Depression) ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី សុភមង្គល អាយុកាល និងលំហាត់ប្រាណ បានធ្វើការប្រកាសនូវចំណាត់ប្រទេស ដែលមានសុខភាពល្អបំផុតរបស់ពិភពលោក។ ដោយក្នុងនោះកាណាដា បានជាប់ជាប្រទេសល្អបំផុត លេខ១ ក្នុងចំណោមប្រទេសចូលរួមទាំងអស់ចំនួន ១៥១ ខណៈប្រទេសក្នុងអាស៊ីដូចជា៖ ហ្វីលីពីន ម៉ាល់ឌីវ សឹង្ហបុរី ឡាវ កូរ៉េខាងត្បូង និងកម្ពុជា ក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដូចគ្នា។

កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដោយទទួលបាន ពិន្ទុល្អ និង បង្គួរ ចំនួន ៨ផ្នែក និងខ្សោយតែ ២ផ្នែក ប៉ុណ្ណោះ។ សហរដ្ឋអាមេរិកក្នុងឆ្នាំនេះវិញ បានធ្លាក់មកដល់លេខ ៣៧ ដោយសារការធាត់ហួសហេតុ ការបាក់ទឹកចិត្ត ភាពអសកម្ម និងផ្សេងៗទៀត ខណៈអាហ្រ្វិកខាងត្បូង អ៊ុយក្រែន អេហ្ស៊ីប និងអ៊ីរ៉ាក់ ស្ថិតនៅបាតតារាង។ ប្រទេសធំៗដូចជា៖ ជប៉ុន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានឈរនៅលំដាប់ ទី២៥ ដោយប្រជាជនទាំង ៤ប្រទេស នេះមានពិន្ទុទាបលើអត្រានៃសម្ពាធឈាមខ្ពស់។ បណ្តាប្រទេសនៅមជ្ឈឹមបូព៌ាបានជាប់ចំណាត់ថ្នាក់ខ្ពស់ ដោយសារពួកគេមានពិន្ទុល្អនៅក្នុងផ្នែកគ្រឿងស្រវឹង។ យ៉ាងណាមិញខាងក្រោមនេះគឺជាប្រទេសដែលមានសុខភាពល្អបំផុតទាំង ១០ របស់ពិភពលោកសម្រាប់ ឆ្នាំ២០១៩ ៖

១០. កម្ពុជា

៩. កូរ៉េខាងត្បូង

៨. ឡាវ

៧. សិង្ហបុរី

៦. ហូល្លង់

៥. ម៉ាល់ឌីវ

៤. ហ្វីលីពីន

៣. អ៊ីស្លង់

២. អូម៉ាន

១. កាណាដា

ប្រភព៖ Khmer Note