ចឹងតាបានមានក្រុមហ៊ុនចិនចម្លងបានលឿនណាស់! បច្ចេកវិទ្យាសម្រាប់ផលិតអេក្រង់ទូរស័ព្ទអាចបត់របស់ Samsung ត្រូវបានគេលួចយកទៅលក់នៅចិន

យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា បច្ចេកវិទ្យាអេក្រង់ទូរស័ព្ទ ដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេលួចយកទៅលក់ឲ្យហ៊ុនបច្ចេកវិទ្យាធំៗពីរនៅក្នុងប្រទេសចិន។ ជុំវិញករណីនេះដែរកាលពីពេលថ្មីៗនេះ តុលាការកូរ៉េខាងត្បូងបានធ្វើការចោទប្រកាន់មនុស្សចំនួន ១១ នាក់ ដែលបានលួចយកបច្ចេកវិទ្យានេះលក់ឲ្យក្រុមហ៊ុនចិ​ន តែយ៉ាងណាក្តីគេមិនបានបង្ហាញអត្តសញ្ញាណជនទាំង ១១ នាក់ នោះ និងក្រុមហ៊ុនរបស់ចិនចំនួន ២ ដែលពាក់ព័ន្ធក្នុងករណីនេះឡើយ។ យោងតាមការស៊ើបអង្កេតបានរកឃើញថា បច្ចេកវិទ្យាសម្រាប់ផលិតអេក្រង់ ដែលអាចបត់បាន ត្រូវបានគេលក់ឲ្យក្រុមហ៊ុនចិនក្នុងតម្លៃប្រមាណជា ១៤ លានដុល្លារអាមេរិក។

រហូតមកទល់នឹងពេលនេះប្រតិបត្តិការស៊ើបអង្កេតនៅតែបន្តធ្វើឡើង ដើម្បីស្វែងករកឲ្យអស់នូវចំនួនភាគីដែលពាក់ព័ន្ធ។ សូមបញ្ជាក់ថា បច្ចេកវិទ្យាសម្រាប់ផលិតអេក្រង់ទូរស័ព្ទ ដែលអាចបត់បាននេះ ត្រូវបានក្រុមហ៊ុន Samsung ចំណាយប្រាក់ប្រមាណជា ១៣០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនគួរណាពេលគម្រោងបានបញ្ចប់ត្រូវគេលួចយកទៅលក់ដូចនេះទេ។ បច្ចុប្បន្ននេះក្រុមហ៊ុន Samsung គឺជាទីផ្សារផលិតទូរស័ព្ទដ៏ធំបំផុតលំដាប់ទី ១ ក្នុងពិភពលោកផងដែរ៕

A senior Google LLC official speaks at a developer conference in San Francisco on Nov. 7, 2018. Google is cooperating with Samsung Electronics Co. to develop foldable smartphones. (Kyodo)
==Kyodo
(Photo by Kyodo News via Getty Images)

ប្រភព៖ Khmer Note