រាំហ៊ុយដីទៀតហើយឆ្នាំនេះ ជាមួយបទ “ម៉ាឌីហ្សុនHIP HOP” របស់កញ្ញា សុខ ពិសី

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ទោះបីជាមានពន្លកថ្មីៗជាច្រើនបានរីកលូតលាស់នៅក្នុងសិល្បៈក្តី ក៏នៅតែមិនអាចដណ្តើមប្រជាប្រិយភាពរបស់តារាស្រីរូបនេះបានឡើយ។ ដោយ សុខ ពិសី តែងតែត្រូវប៉ាន់ខ្លាំងជាមួយនឹងការថតស្ពត ថតសម្អាងការ និងចេញច្រៀងទាំងក្នុង និងនៅក្រៅប្រទេសជាញឹកញាប់។

យ៉ាងណាមិញថ្មីៗនេះ សុខ ពិសី បានចេញវីដេអូចម្រៀងថ្មីដែលមានចំណងជើង “ម៉ាឌីហ្សុនHIP HOP” ជាវីដេអូ Dance Version សម្រាប់រាំលេងនាឳកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ដោយបទចម្រៀងមួយបទនេះពិតជាប្លែក និងពីរោះ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់កោតសរសើរគ្រប់ៗគ្នា។ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmer Note TV