ស្តាយរថយន្តណាស់! វីដេអូស្តែងៗ ដែលរថយន្ត Rolls Royce តម្លៃខ្ទង់លានដុល្លាររបស់ ឧកញ៉ា ឌួង ឆាយ ត្រូវបានបុកពេញទំហឹង

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls Royce របស់ឧកញ៉ា ឌួង ឆាយ បានរងការខូចខាតក្រោយពេលបុរស២នាក់បើកមកបុកពេញទំហឹង។ ខណៈដែលជនបង្កគ្រោះថ្នាក់មិនទទួលស្គាល់កំហុស ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូបង្ហាញសកម្មភាពទាំងស្រុង ដោយ ឧកញ៉ា ឌួង ឆាយ បានសរសេររៀបរាប់ថា៖

“មានអារម្មណ៍យ៉ាងណាពូមីងបងប្អូនទាំងអស់គ្នាពេលដែលគេស្រវឹងបើកបរម៉ូតូខុសជួរចំកណ្តាលផ្លូវ រួចបុកឡានយើងហើយផ្តល់បទសម្ភាសន៍ទៅអ្នកពត៍មានថាគាត់ត្រូវវិញ។ មិនគិតពីអាយុជីវិតអ្នកដទៃទាល់តែសោះ”។ ដោយយោងតាមវីដេអូមុនពេលកើតហេតុគេឃើញរថយន្ត Rolls Royce របស់ឧកញ៉ា ឌួង ឆាយ បានឆ្លងទៅផ្លូវធំ លុះពេលតួខ្លួនរថយន្តជិតឆ្លងផុតហើយ ក៏មានភាគីម៉ូតូបើកបរក្នុងល្បឿនលឿន បុករថយន្តឧកញ៉ា ឌួង ឆាយ យ៉ាងពេញទំហឹង។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmer Note TV