ចឹងសោះបានគេមិនដែរកាប់ឆ្ការ ព្រៃឈើនៅតំប​ន់ប្រាសាទតាព្រហ្មទាល់តែសោះ

ប្រាសាទតាព្រហ្មជាប្រាសាទមួយដែលស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប និងមានវ៏យប្រហែល ៨០០ឆ្នាំមកហើយ ប៉ុន្តែប្រាសាទនេះត្រូវបានគេចាត់ទុកថាជាប្រាសាទដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនខ្លាំងមែនទែនដោយសារតែមានចំនុចពិសេសមួយចំនួន។ ទីមួយប្រាសាទតាព្រហ្មជាប្រាសាទមួយដែលត្រូវបានគេទុកចោល ដោយគ្មានការកាប់ឆ្ការ ត្រួសត្រាយអ្វីទាំងអស់ ក្រោមហេតុផលមួយថាគេចង់ទុកប្រាសាទនេះជាឧទាហរណ៍ និងផ្តល់ជាគំនិតអោយអ្នកទស្សនាយល់ និងស្រមើស្រមៃមើល ថាតើប្រាសាទទាំងអស់មានរូបភាព និងរូបរាងបែបណា មុន និងក្រោយបារាំងរុករកឃើញនៅក្នុងសតវត្សទី១៩។ បន្ថែមពីនេះទៅទៀត ភ្ញៀវទេសចរអន្តរជាតិភាគច្រើន គេស្គាល់ប្រាសាទតាព្រហ្ម តាមរយៈរឿងហូលីវូតមួយដែលសំដែងដោយអ្នកស្រី អេនជូលីណា ជូលីនៅឆ្នាំ ២០០១ រហូតដល់ភ្ញៀវមួយចំនួនបានអោយឈ្មោះប្រាសាទថា ”ប្រាសាទ Tomb Riader”។ ម្យ៉ាងវិញទៀត ចំនុចទាក់ទាញមួយទៀតនោះគឹ ប្រាសាទមានលក្ខណៈទ្រុតទ្រោមដោយសារតែមានដើមឈើធំៗដុះព័ទ្ធជុំវិញប្រាសាទទាំងមូលដែលមើលទៅស្រស់ស្អាតមួយ បែបលក្ខណៈធម្មជាតិ និងបន្ថែមលក្ខណៈពិសេសអោយប្រាសាទផងដែរ។

បើតាមការបកស្រាយរបស់មគ្គុទេសទេសចរណ៍នៅតំបន់អង្គរបានអោយដឹងថា ប្រាសាទតាព្រហ្មជាឈ្មោះក្រោយដែលបានហៅដោយប្រជាជនខ្មែរយើងនៅពេលដែលបានរកឃើញដំបូងបន្ទាប់ពីបោះបង់ទីក្រុងនេះចោលប្រហែលជា ៤សតវត្ស ប៉ុន្តែបើតាមសិលាចារឹក ប្រាសាទនេះមានឈ្មោះជាភាសាសំស្រ្កឹតតា ”រាជាវិហារៈ” មានន័យថា ជាទីសក្ការៈរបស់ខ្សែរាជវង្ស។ នៅពេលនោះប្រាសាទនេះកសាងឡើងសំរាប់ព្រះមាតារបស់ព្រះបាទជ័យវរ្ម័នទី ៧ នៅក្នុងឆ្នាំ ១១៨៦ ក្រោយការសាងសង់ទីក្រុងអង្គរធំចំនួន៥ឆ្នាំ៕