តារាសម្តែង៣ រូបដែលស្លៀកពាក់សម្លៀកបំពាក់ទណ្ឌិតរាំឥឡូវចេញមុខសុំទោសជាសាធារណះហើយ

កាលពីពេលថ្មីៗនេះមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយពេលដែលមានតារាសម្តែង៣ដួង បានបង្ហោះវីដេអូរាំរែកក្នុង TIKTOK ក្នុង​ឯកសណ្ឋានទណ្ឌិត។ រហូតធ្វើឲ្យលោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រតិកម្មយ៉ាងខ្លាំង និងឲ្យ តារាសម្តែងទាំង៣រូបនោះ ចេញវីដេអូសុំទោសជាសាធារណៈ។

ជាមួយនឹងការរិះគន់ តារាទាំង៣រូប ក៏បានចេញវីដេអូសំុទោសជាសាធារណៈ​ ដោយបានសរសេររៀបរាប់ថា៖ “ខ្ញុំបាទទាំងបីនាក់សុំទោសទៅដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកនាំពាក្យ ហើយនិងប្រជាជនទូទាំងប្រទេស នៅកំហុសឆ្គងដែលកើតឡើងដោយអចេតនា”។ តារាទាំង៣រូបនោះក៏បានបកស្រាយថា ពួកខ្លួនស្លៀកពាក់ឯកសណ្ឋានទណ្ឌិតនេះ គឺកំពុងតែថតរឿងអប់រំមួយ ដល់ពេលម៉ោងសម្រាកពួកខ្លួនក៏ឆ្លៀតថតរាំកម្សាន្តដាក់ក្នុង TIKTOK ដោយមិនបានគិតឲ្យបានវែងឆ្ងាយ និងសុំទោសរាល់កំហុសដែលបានកើតឡើង។ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmer Note