មុនសោយទិវង្គតស្តេចមួយអង្គមានបំណងប្រាថ្នា៣ យ៉ាងដើម្បីប្រារព្ធក្នុងព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសពរបស់ទ្រង់

កាលពីដើមឡើយស្ដេចមួយអង្គព្រះនាម​ Alexander គឺជាស្ដេចដែលមានអំណាច និងទ្រព្យសម្បត្តិស្ដុកស្ដុម្ភ។ ថ្ងៃមួយព្រះអង្គបានប្រឈួនជាទម្ងន់ ដោយគិតថាខ្លួនមិនអាចជាមកដូចដើមវិញ ទើបទ្រង់ត្រាស់បង្គាប់អោយទាហ៊ានធ្វើរឿងបីយ៉ាង ដែលជាបំណងប្រាថ្នាចុងក្រោយនៅពេលទ្រង់សោយទិវង្គត។ បំណងប្រាថ្នាទាំង៣យ៉ាងនោះមានដូចជា៖ បំណងប្រាថ្នាទី១នៅពេលដែលហែរសព ទ្រង់តម្រូវអោយគ្រូពេទ្យជាអ្នកលើកក្ដារមឈូសរបស់ទ្រង់។ បំណងប្រាថ្នាទី២នៅលើផ្លូវហែរទៅកាន់ផ្នូររបស់ទ្រង់ ត្រូវក្រាលទៅដោយមាស ប្រាក់ ជាមួយនឹង ថ្មមានតម្លៃអោយបានច្រើន និងបំណងប្រាថ្នាទី៣គឺនៅពេលហែរសព ត្រូវដាក់ដៃរបស់ទ្រង់សំយុងចុះក្រោមនៅខាងក្រៅក្ដារមឈូស។

ក្រោយពីពេលបានលឺនូវបំណងប្រាថ្នាទាំងបីនេះហើយ ទាហ៊ានហាក់មានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានសួរទៅកាន់ព្រះអង្គ Alexander អំពីអត្ថន័យនៃបំណងប្រាថ្នាទាំងបីនោះ ដោយបំណងប្រាថ្នាទីមួយគឺទ្រង់ចង់បង្ហាញអោយមនុស្សគ្រប់គ្នាដឹងថា​ សេចក្ដីស្លាប់មិនអាចគេចផុតនោះទេ ទោះបីជាមានគ្រូពេទ្យដែលពូកែៗមកព្យាបាលយ៉ាងណាក៏ដោយ។ ចំពោះបំណងប្រាថ្នាទីពីរ គឺទ្រង់មិនអាចយកទ្រព្យសម្បត្តិដែលទ្រង់ខិតខំរក យ៉ាងពិបាកទៅជាមួយបានទេ និងបំណងប្រាថ្នាចុងក្រោយគឹទ្រង់ចង់បង្ហាញថា ទ្រង់សោយទិវង្គត ដោយដៃទទេ ដែលអាចបញ្ជាក់អោយឃើញថានេះហើយជាអ្វីដែលទ្រង់មានពេលដែលទ្រង់សង្គត់ទៅ៕

ប្រភព៖ Khmer Note TV