គួរលើកលែងឬក៏អត់? ឧកញ៉ា ឌួង ឆាយ សួរបងប្អូនថា តើយើងគួរលើកលែង ឬក៏ទុកឲ្យខាងច្បាប់អ្នកចាត់ការអ្នកជិះម៉ូតូមកបុកឡាន Rolls Royce លោកដែរទេ

កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកឧកញ៉ា ឌួង ឆាយ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls Royce របស់លោក ត្រូវបានបុរស២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយបានមកបុករថយន្តរបស់លោកពីក្រោយ បណ្តាលឲ្យរថយន្តរបស់លោករងការខូចខាតយ៉ាងខ្លាំង ហើយអ្វីដែលលោកកាន់តែខឹងនោះ គឺអ្នកបើកម៉ូតូរូបនោះមិនស្គាល់ពីកំហុសខ្លួនឯងថែមទៀត។

បន្ទាប់ពីកើតមានករណីនេះ អ្នកបើកម៉ូតូនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ តែនាពេលថ្មីៗនេះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ធ្វើការបោះឆ្នោតសុំជាមតិបងប្អូនមហាជន ដើម្បីចង់ដឹងថា តើលោកគួរលើកលែងទោសអោយអ្នកជិះម៉ូតូមកបុកឡានលោកដែររឺទេពូមីងបងប្អូនទាំងអស់គ្នា? តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? តើយើងគួរលើកលែង ឬក៏ទុកឲ្យខាងច្បាប់អ្នកចាត់ការ?