ពេលឃើញលេខប្លែកខលមកកុំលើក ឬខលទៅវិញអោយសោះប្រយ័ត្នស៊យធំ

ថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីដែលលេខចម្លែក ដែលមហាជនជាច្រើនត្រូវបានទទួលការហៅទូរស័ព្ទ ដែលលេខទូរស័ព្ទភាគច្រើនមានក្បាលលេខ +234។ ដោយយោងតាមអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ Dy Ravy បានសរសេរយ៉ាងដូច្នេះថា៖

“ប្រយ័ត្ន​ ទាំង​អស់​គ្នា​ តេ​ទៅ​ គេ​ច្រើន​ណាស់មាន​អ្នកដឹង​ទេ​ថា​វា​គឺ​ជា​អ្វី​? ពេល​តេ​ទៅ​សួរ​ក្រុមហ៊ុន​smart គេ​ថា​មិនមានព័ត៌មាន​ ច្បាស់​ពី​លេខ​នេះ​ដែរ?​ អោយ​ខ្ញុំ​ទៅ​សួរ​នរណា​ទៅ​? បេី​តេ​មក​រហូត​ចឹង​”។ គួររំលឹកផងដែលថាករណីនេះធ្លាប់បានកើតឡើងម្តងហើយកាលពីឆ្នាំ២០១៧ ដោយមានការហាមប្រាមមិនឲ្យទទួល ឬខលទៅលេខប្លែកៗទាំងអស់នោះ ត្រូវប្រុងប្រយ័ត្នក្នុងការ ទទួលទូរសព្ទ័ដែលមិនស្គាល់ដូចខាងលើ៕