ស្អាតសមណាស់! សោភា ទេពី បង្ហាញក្បាច់រាំចង្វាក់ប្រពៃណី ច្នៃបញ្ចូលជាមួយល្ខោនយីកេ នៅក្នុងស្នាដៃចម្រៀងថ្មីរបស់នាង

សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលបងប្អូនបានស្គាល់ថាជាក្មេងស្រីវ័យ១៦ឆ្នាំ តែអាចច្រៀង និងរាំបានយ៉ាងល្អ។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ក្តី ក៏ សោភា ទេពី មិនបានបោះបង់ចោលចិត្តស្រលាញ់សិល្បៈរបស់នាងដែរ។ ក្មេងស្រីវ័យ១៦ឆ្នាំរូបនេះ តែងមានស្ទាយន៍ប្លែកៗ និងបទចម្រៀងថ្មីៗ ដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។

ជាក់ស្តែងថ្មីៗនេះ កញ្ញា សោភា ទេពី ត្រូវបានមហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងយូធូបកោតសរសើរ ក្រោយបានបញ្ចេញក្បាច់រាំនូវបទស្នាដៃនិពន្ធបទថ្មីរបស់នាង។ ដោយបទថ្មីដែលមានចំណងជើងថា “បង្រៀន​បងរាំ” គឺជាស្នាដៃសម្រាប់អបអរសាទរឆ្នាំថ្មី បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ​ជាមួយចង្វាក់ប្រពៃណី ថែមទាំងលាយឡំជាមួយល្ខោនយីកេ ដ៏មានភាពច្នៃប្រឌិតនឹងប្លែក។ យ៉ាងណាមិញដើម្បីជ្រាបច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖

ប្រភព៖ Khmer Note TV