លោក ដូណាល់ ត្រាំ ខូចចិត្តខ្លាំងក្រោយដឹងថា​លោក គីម ជុងអ៊ុន ស្តារឡើងវិញនូវតំបន់បាញ់បង្ហោះនុយក្លេអ៊ែ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងខកចិត្តចំពោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រសិនបើរបាយការណ៍អំពីការកសាងឡើងវិញនូវតំបន់បាញ់បង្ហោះនុយក្លេអ៊ែរនៅកូរ៉េខាងជើងគឺជាការពិត។ គួរឱ្យដឹងផងដែរថា មជ្ឈមណ្ឌលជឿនលឿនពីររបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារថា ការងារកំពុងដំណើរការដើម្បីស្ដារស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅការិយាល័យ Oval ថា៖ «ខ្ញុំនឹងខកចិត្តយ៉ាងខ្លាំង ប្រសិនបើរឿងនេះកើតឡើងពិតមែន» «យើងនឹងរកឃើញ ប៉ុន្តែការដឹងឮពេលនេះគឺវាលឿនពេក… វាជារបាយការណ៍ដំបូង ប៉ុន្តែខ្ញុំអាចនឹងខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធាន គីម ហើយខ្ញុំក៏មិនគិតថា ខ្ញុំនឹងអាចខកចិត្តលើគាត់ យើងនឹងដឹងនូវអ្វីដែលនឹងកើតឡើង យើងនឹងដឹងឆាប់ៗ»។

គួររំឭកផងដែរថា កិច្ចចរចាលើក ទី២ រវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ គឺមិនបានឈានដល់ការចុះហត្ថលេខាព្រមព្រៀងណាមួយនោះទេ។ ហើយកន្លែងដែលកូរ៉េខាងជើងកំពុងស្ដារឡើងវិញគឺជាទីតាំងបង្ហោះរ៉ុកកែត ដែលលោក គីម ធ្លាប់សន្យាតាំងពីកិច្ចកំពូលប្រជុំ ទី១ ថានឹងបញ្ឈប់៕

ប្រភព៖ Khmer Note