ក្រោយរិះគន់ កញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ឥឡូវនេះលោក តាន់ គីមសួរ ចេញមកសុំទោសវិញហើយ និងព្រមទទួលស្គាល់ថាខ្លួនខុស

កាលពីថ្មីៗនេះ ករណីលោក តាន់ គឹមសួរ ធ្វើការរិះគន់ណែនាំទៅកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ហាក់ក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្តាញសង្គម។ តែក្រោយមករឿងរ៉ាវក៏ហាក់ស្ងប់ស្ងាត់ទៅវិញ ដោយលោក G-Devith បានសរសេរសារអរគុណដល់លោក តាន់ គឹមសួរ ដែលបានរិះគន់ដើម្បីកែប្រែកំហុសដោយមិនប្រើប្រាស់ពាក្យអសុរស។ ស្រាប់តែមុននេះបន្តិច លោក តាន់ គឹមសួរ យ៉ាងមានន័យផ្ញើទៅកាន់លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ព្រមទាំងបានសុំទោសអ្នកទាំងពីរជាសាធារណៈផងដែរ។

ដោយសាររបស់លោកបានសរសេររៀបរាប់ថា «យប់មួយខែឧសភា ឆ្នាំ២០១៧នៅផ្ទះប្អូនស្រី Sansana Sutton កាលហ្នឹងគឺនៅជុំគ្នាជាមួយ ប៉ែន ចំរ៉ុង Jenny Outver អីហ្នឹង មិនចាំម៉ោងទេ។ អ្វីដែលបងសប្បាយចិត្តបំផុតគឺបានជួបអាយដលញីកែងជើង នៅពេលដែលបានជួបប្អូន Ngoun Chan Davith ហើយប្អូនប្រាប់បងថាប្អូនក៏ជាអ្នកតាមដានវីដេអូរបស់បងម្នាក់ដែរ។ វីដេអូដែលប្អូនចាប់អារម្មណ៍ជាងគេគឺវីដេអូសង្សារសាកចិត្តគ្នា បងសប្បាយចិត្តថែមមួយកម្រិតទៀត យប់នោះពួកយើងជជែកគ្នាលេងយ៉ាងសប្បាយ បងមិនចាំថាប្អូនត្រឡប់ទៅផ្ទះវិញនៅម៉ោងប៉ុន្មានទេ។

ប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាខ្ញុំលើកយករឿងនេះមកនិយាយ គឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនមិត្តភ័ក្ត្រទាំងអស់គ្នាក៏ដូចជាប្អូនប្រុសផ្ទាល់ផងដែរថា ខ្ញុំជាមួយប្អូនប្រុស ដេវីតមិនដែលមានបញ្ហាអ្វីនឹងគ្នាទាំងអស់ រឹតតែមិនដែលមានបញ្ហាជាមួយប្អូនស្រីទេព បូព្រឹក្សទៅទៀត តាំងពីដើមមកខ្ញុំពេញចិត្តខ្លាំងណាស់នូវទេពកោសល្យនៃការឆ្នៃប្រឌិតរបស់គាត់ សរុបមកគឺជាហ្វេនម្នាក់ដែរ។ មុននឹងខ្ញុំបង្ហោះសារទាំងនេះ គឺខ្ញុំបានឃើញការប្រត្តិកម្មពីបងប្អូនមិត្តភ័ក្ត្រមួយចំនួនធំអំពីសារណែនាំរបស់ខ្ញុំដែលបង្ហោះជាសាធារណៈទៅកាន់ប្អូនស្រីទេព បូព្រឹក្សផងដែរ មានទាំងមតិស្របនិងមិនស្រប ហើយខ្ញុំមកនេះពេលនេះគឺមិនចង់ចាញ់ឈ្នះអ្វីទាំងអស់ ព្រោះថាបើតបទៅតមកគឺគ្មានទីបញ្ចប់ទេ ដោយសារតែម្នាក់ៗគឺមានហេតុផលរៀងៗខ្លួន ហើយខ្ញុំក៏មិនចង់ចំណេញលើការប្រកែកគ្នានេះដែរ ខ្មែរតែមួយ។

បងទទួលស្គាល់ថាបងខុសដែលបងមិនបានឆាតទៅប្អូនស្រី Tep Boprek ផ្ទាល់ ហើយបងក៏សុំធ្វើការសុំទោសចំពោះប្អូនស្រីជាសាធារណៈផងដែរ សូមប្អូនស្រីទទួលយកការសុំទោសនេះ ហើយធ្វើការយោគយល់អភ័យទោសចំពោះបងផង។ ជាចុងក្រោយបងសុំសំណូមពរប្អូនស្រីទេព បូប្រឹក្ស ប្អូនប្រុស ជី ដេវិត និងសិល្បករដទៃទៀតផងដែរ សូមឈប់បន្តបញ្ចេញបទចម្រៀងដែលមានអត្ថន័យនិងកាយវិការដែលប្រជាជាតិខ្មែរទទួលយកមិនបានទៀតទៅ សុំប៉ុណ្ណឹងបានទេ? ខ្មែរតែមួយ យើងត្រូវតែចេះរួបរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យខ្មែររីកចម្រើន»៕

ប្រភព៖ Khmer Note TV