ដាក់ក្បាលមួយញញួរដែក ក្រោយខឹងកូនស្រីរៀនចប់ថ្នាក់បរិញ្ញាតែនៅតែគ្មានការងារធ្វើ

យោងតាមប្រភព Utusan បានឱ្យដឹងថា ឪពុកម្នាក់មកពីរដ្ឋ Perak របស់ម៉ាឡេស៊ី បានប្រើញញួរដែក ដើម្បីវាយនឹងមុខកូនស្រីបង្កើត ដោយសារនាងគ្មានការងារធ្វើ។ ឪពុកម្នាក់នោះ អាយុ ៥៨ឆ្នាំ ត្រូវបានគេជឿជាក់ថា គាត់មិនពេញចិត្តនឹងកូនស្រីរបស់គាត់ ដោយសារតែនាងរកការងារធ្វើមិនបាន ទោះបីជានាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រក៏ដោយ។ មន្ត្រីប៉ូលិសបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្ទះជនរងគ្រោះ នៅក្នុងស្រុក Parit Sungai Melan ខេត្ត Kuala Kurau ។

ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃ ទី៤ ខែមីនា ចន្លោះពីម៉ោង ៥ និង​ ៣០ ដល់ ៦ និង ៣០ នាទីល្ងាច។ ខណៈជនរងគ្រោះអាយុ ២៤ឆ្នាំ កំពុងអានគម្ពីគូរ៉ា ឪពុករបស់នាងបានយកញញួរដែក និងចាប់ផ្តើមវាយកូនស្រីរបស់គាត់។ ឪពុកជាជនដៃដល់ក៏បានវាយក្បាលកូនស្រីផ្ទប់នឹងជញ្ជាំងជាច្រើនដងផងដែរ។ ក្រោយឃើញកូនស្រីមានរបួសធ្ងន់ធ្ងរ បុរសជាឪពុកក៏បោកក្បាល់ខ្លួនឯងទៅនឹងជញ្ជាំង ហើយគាត់ក៏បានធ្វើឱ្យបាក់កដៃខ្លួនឯងផងដែរ។ យ៉ាងណានារីរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ខណៈបុរសជាឪពុកត្រូវបានចាប់ខ្លួន៕

ប្រភព៖ Khmer Note