តោះថ្ងៃស្អែកនឹងបងប្អូនស្រីៗមិនដឹងទៅណាអាចទៅលេង ជេតហ្គាដេន បាន ព្រោះគេហ្រ្វីណា!

បងប្អូនជាច្រើនមុខជាស្គាល់ច្បាស់មិនខានអំពីលោកឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ដែលជាអគ្គនាយកជេតគ្រុប និងជាសប្បុរសជនមួយរូបដែលតែងតែជួយជនខ្វះខាតដោយចិត្តសណ្តោសប្រណី។ ថ្មីៗនេះលោកឧកញ៉ា ស្រី ចាន់ថន បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលសារជាថ្មី ដោយបានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងទិវាសិទ្ធិនារី ៨ មីនា ស្អែកនេះ។

ដោយឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា «Free សំរាប់ឱកាស ទិវានារីអន្តរជាតិ​ ៨ មីនា​ សំរាប់បងប្អូននារីៗគ្រប់រូប ដើម្បីអបអរសាទរទិវា ៨ មីនា​ សិទ្ធិនារីអន្តរជាតិ​។ ខ្ញុំបាទសុំអោយបងប្អូន ដែលជាមាតាពិភពលោកទាំងអស់ គ្នាមកចូលរួមដោយសេរី និងរីករាយ នៅសួនកំសាន្ត ជេតហ្គាដេន (Jet’s Garden) ដោយមិនគិតថ្លៃ (Free) សំបុត្រចូលទស្សនា សួន​ធម្មជាតិ​ គឺមានតែមួយគត់​គឺ​ Jet’s Garden។ ទីតាំង៖ ជេតហ្គាដេន (Jet’s Garden) នៅវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទូរស័ព្ទលេខ៖ ០៨១ ៤៣​ ៤៣ ៥៥/០៧៧ ៧៧ ៩៧ ៧៩/ ០៧៦ ៨០ ៨០ ៨០០»។ ពិតជាឱកាសល្អ ជាពិសេសសម្រាប់បងប្អូននារីៗតែម្តង កុំភ្លេចចូលរួមឲ្យបានច្រើនកុះករព្រោះឱកាសល្អមិនងាយរកបាននោះទេ៕

ប្រភព៖​ Khmer Note