អ្នកទិញតាម Online ប្រយ័ត្នផងណា តិចប៉ះរបស់ក្លែងក្លាយ! ដកហូតកាបូបប្រេន CHARLES&KEITH និងPedro ក្លែងក្លាយជាច្រើន

ផលិតផលកាបូបដៃដែលមានម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយចំនួន២៥៤កាបូប ត្រូវបានកម្លាំង​សមត្ថ​កិច្ច​នាយកដ្ឋាន​នគរបាល​ប្រ​ឆាំ​ងបទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាបនិង​ដកហូត​បាន​ ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ។

យោងតាមលោក​ឧត្តម​សេ​នីយ៍​ទោ ឡុ​ង ស្រេង បាន​បានឲ្យដឹងថា “នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយការរិយាល័យនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាន។ ចុះបង្ក្រាបការនាំចូលចែកចាយ ផលិតផលកាបូបម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយ បានចំនួន២៥៤កាបូប តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ដោយមានការសម្របសម្រួលពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្ទះលេខ៣៦០ ផ្លូវ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ”៕

ប្រភព៖ Khmer Note