បែកធ្លាយអត្តចរិតពិតរបស់ អ្នកនាង កែវ ចាន់និមល ក្រោយអ្នកនាង ចន ច័ន្ទលក្ខិណា និយាយបែបនេះក្នុងការងារដំបូងជាមួយគ្នា

ប្រធានសមាគមមិត្តសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា។ ថ្មីៗនេះអ្នកនាងហាក់មមាញឹកជាមួយការងារសិល្បៈស្ទើរដកឃ្លាមិនរួចដោយត្រូវថតសម្តែង និងចូលរួមកម្មវិធីផ្សេងៗ ជាពិសេសគឺស្វែងយល់សុខទុក្ខតារាដែលកំពុងជួបប្រទះខ្វះខាត។ មុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជនជាច្រើនបង្វែរចំណាប់អារម្មណ៍ព្រោះតែអ្នកនាងបានសរសេរសារមួយនៅលើបណ្តាញសង្គម ដែលនិយាយកោតសរសើរពីអត្តចរិតរបស់ពិធីការិនីឆ្នើមប្រចាំប៉ុស្តិ៍ទូរទស្សន៍ហង្សមាសគឺអ្នកនាង កែវ ចាន់និមល។

តាមរយៈសាររបស់អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា «លើកទីមួយដែលខ្ញុំទំនាក់ទំនងការងារជាមួយគាត់ គាត់ពិតជាគួរឱ្យគោរព មិនសរសើរពីអត្តចរិតធ្វើការរបស់គាត់មិនបាន មិនប្រកាន់ថាមានការរាំងស្ទះប្រព័ន្តការងារផ្លាស់ប្តូរភ្លាមៗ ឬ យ៉ាងណាទេ គឺនៅតែទន់ភ្លន់ ញញឹម មិនខឹង ហើយធ្វើការបានរលូនល្អប្រកបដោយភាពមេត្តានិងអធ្យាស្រ័យទៀត។ ពិតជាគួរឱ្យគោរពណាស់ អរគុណសម្រាប់ការងារម្សិលមិញណាអូន គាត់សាកសមជាពិធីការនីលំដាប់កំពូលមែន ជាពិសេសអត្តចរិតធ្វើការរបស់គាត់»។ យ៉ាងណាមិញមហាជនជាច្រើនក៏បានខំមិនយល់ស្របជាមួយអ្នកនាង និងបង្ហាញពីចិត្តស្រឡាញ់ចំពោះពិធីការិនីលំដាប់កំពូលរូបនេះ ដោយសង្ឃឹមថារូបនាងនឹងនៅតែប្រកាន់ខ្ជាប់អត្តចរិតបែបនេះរហូតទៅ៕

ប្រភព៖ Khmer Note TV