បងប្រុសរបស់កីឡាករ សំបូរ សុភណ្ឌ ប្រតិកម្មយ៉ាងខ្លាំងក្រោយក្រសួងនិយាយថាមេដាយដែលប្អូនប្រុសខ្លួនទទួលបានមកមិនពេញលេញ

ព័ត៌មានដ៏រសើបក្រោយពី កីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ដង្ហើយសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៍ ក្រោយប្រកួតបានមេដាយមាសលំដាប់ពិភពលោក ត្រូវបានក្រសួងទម្លាក់ប្រាក់រង្វាន់ឲ្យត្រឹមតែ២០លានរៀល។ ក្នុងនោះខាងក្រសួងអប់រំបានបកស្រាយថា ពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ និងបានបញ្ជាក់ថាក្រសួងមិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។

ជាមួយនឹងការបកស្រាយរបស់ក្រសួង កីឡាករលោក សំបូរ នន់ ជាបងប្រុសបង្កើតរបស់កីឡាករ សំបូរ សុភណ្ឌ បានប្រតិកម្មថា៖ “ពួកខ្ញុំមិនបានយល់ច្រឡំនោះទេ ពីព្រោះអស់លោកមិនបានប្រាប់ពួកខ្ញុំមុន តែបើពួកខ្ញុំដឹងមុនថាប្រាក់រង្វាន់បាន​ ២០លានរៀលនិង១០០លានរៀលទៀត ចាំស្នើរសុំពិសេសនោះពួកខ្ញុំក៏មិនរករឿងនិងអោយមានបញ្ហានេះកើតឡើងដែល។ ហើយខ្ញុំចង់បញ្ជាក់ថាបើចាំស្នើរសុំពិសេសកុំថាឡើយ ១០០លានរៀល ៥០០លានរៀលក៏ពួកខ្ញុមិនប្រកួតដែល ហើយម្យ៉ាងទៀតអស់លោកថាមេដាយមិនពេញលេញអស់លោកយកអ្វីមកបញ្ជាក់បាទ”៕

ប្រភព៖ Khmer Note TV