Park Bom រំភើបរហូតដល់ស្រក់ទឹកភ្នែកព្រោះខ្លួនមិននឹកស្មានថាអាចត្រឡប់មកជួបអ្នកគាំទ្រម្តងទៀត

អតីតសមាជិកក្រុមចម្រៀងកូរ៉េ 2NE1 នាង Park Bom បានបញ្ចេញ MV teaser ក្នុងចម្រៀងទោលដែលមានចំណងជើង “Spring”។ ក្រោយពេលដែលបញ្ចេញ Teaser បទចម្រៀងថ្មី Park Bom បានធ្វើការ live វីដេអូនៅក្នុង V LIVE រហូតសម្រក់ទឹកភ្នែក និងបាននិយាយថា “ខ្ញុំយំមិនឈប់ទេ ក្រោយ MV Teaser បានបញ្ចេញ មិនដឹងថាគួរនិយាយយ៉ាងម៉េច ប៉ុន្តែពិតជាអរគុណអ្នកគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្រលាញ់បទចម្រៀងថ្មីរបស់ខ្ញុំ”។

គួររំលឹកផងដែលថា Park Bom បានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែរឿងក្តីគ្រឿងញៀនក៏ត្រូវបានស៊ើបសារជាថ្មីហើយប្រកាសបិទជាស្ថាពរថា Park Bom គ្មានកំហុស។ ពេលនេះ Park Bom បានត្រឡប់មកវិញជាមួយនឹងផលិតកម្មថ្មីគឺ D-Nation ចំណែកឯ MV ចម្រៀងពេញរបស់នាងដែលមានចំណងជើង”Spring” នឹងបញ្ចេញនៅថ្ងៃទី១៣ ខែមីនា ខាងមុខនេះ៕

ប្រភព៖ Khmer Note TV