នោះវិទ្យុជាច្រើនប្រកាសនឹងឈប់ចាក់បទចម្រៀងរបស់ស្ដេចប៉ុប Michael Jackson ដោយសាររឿងអាស្រូវរំលោភបំពានផ្លូវភេទលើកុមារ

ស្ថានីយ៍វិទ្យុនៅក្នុងប្រទេសអូស្ត្រាលី កាណាដា និងនូវែលសេឡង់ កំពុងបដិសេធការចាក់ចម្រៀងរបស់លោក Michael Jackson បន្ទាប់ពីមានការចោទប្រកាន់ថ្មីៗ ដែលចោទថាលោក រំលោភបំពានផ្លូវភេទលើកុមារ។ ក្រុមហ៊ុន Nova Entertainment នៃទីក្រុងស៊ីដនីក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា បានក្លាយជាក្រុមវិទ្យុចុងក្រោយបំផុត ដែលប្រកាសថា ពួកគេនឹងមិនចាក់ចម្រៀងរបស់ «ស្ដេចប៉ុប» ម្នាក់នេះទៀតទេ ដើម្បីឆ្លើយតបទៅនឹងមតិសាធារណៈ។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការចាក់ផ្សាយឯកសារអាមេរិក ដែលមានចំណងជើងថា «Leaving Neverland» និងបានបង្ហាញពីបុរសពីរនាក់ ដែលអះអាងថា លោក Michael Jackson បានរំលោភបំពានផ្លូវភេទពួកគេអស់ជាច្រើនឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សម្តីលោក Paul Jackson ដែលជាប្រធានកម្មវិធីរបស់ Nova ថា៖ «ដោយសារតែអ្វីដែលកំពុងកើតឡើងនៅពេលនេះ SmoothFM មិនបន្តចាក់បទចម្រៀងរបស់ Michael Jackson ទៀតទេ» ។

ចំណែកនៅប្រទេសនូវែលសេឡង់ បទចម្រៀងរបស់តារាចម្រៀងរូបនេះបច្ចុប្បន្នស្ទើរតែគ្មានវត្តមាននៅលើរលកធាតុអាកាស បន្ទាប់ពីបណ្តាញវិទ្យុធំជាងគេពីររបស់ប្រទេសគឺ MediaWorks និង NZME បានដកចេញនូវចម្រៀងរបស់គាត់លែងបន្តចាក់តទៅទៀត៕

ប្រភព៖ Khmer Note