ម្ចាស់បទ”ទឹកភ្នែកខ្ទើយ” ត្រូវក្រុមក្មេងស្ទាវវាយបែកក្បាលក្រោយរូបគេណែនាំកុំអោយជិះម៉ូតូរ៉េពេញផ្លូវ ព្រោះខ្លាចគ្រោះថ្នាក់

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការចែកចាយតៗគ្នាយ៉ាងច្រើនទាក់ទងនឹងករណី តារាចម្រៀងប្រុសម្នាក់ គឺលោក អាន វិសាល ត្រូវបានក្រុមក្មេងស្ទាវព្រួតគ្នាវាយមួយញញួរចំក្បាលមកលើរូបលោក បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយ នៅផ្លូវលេខ 113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញលោក អាន វិសាល បានធ្វើដំណើរជិះម៉ូតូ សេដេ ចុះទៅទិញអីហូប ស្រាប់តែពេលនោះមានក្រុមក្មេងស្ទាវជិះម៉ូតូមកជិះគាត់បើករ៉េពេញផ្លូវ ហើយពេលនោះលោក អាន វិសាល បានប្រាប់ទៅក្រុមក្មេងស្ទាវកុំឲ្យជិះម៉ូតូលឿនៗពេកខ្លាចប៉ះគេបង្កជាគ្រោះថ្នាក់ ក៏ស្រាប់តែក្រុមក្មេងស្ទាវខឹង ជិះមកឈប់នៅមុខតូបលក់ឥវ៉ាន់នោះ ដែលគេស្គាល់ថា ជាកន្លែងម្តាយរបស់ក្មេងស្ទាវនោះ ហើយដើរចូលទាញញញួរវាយមកលើលោក អាន វិសាល បណ្តាលឲ្យបែកក្បាលហូរឈាមតែម្តង៕

ប្រភព៖ Khmer Note