“អ្នកណាល្អគ្រប់១០” ជាបទនាយ ចឺម, បូទី និង ម៉េងហួរ បញ្ចេញ​មកក្រោយមានការរិះគន់ពេញប្រទេស

មួយរយៈក្រោយនេះបន្ទាប់ពីចេញបទ “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” នាយ ចឺម, ផេន បូទី និងលោក ហ៊ាង ម៉េងហួរ ហាក់ទទួលការរិះគន់យ៉ាងដំណំ ព្រោះតែបានកាឡៃបទមរតកដើមរបស់កវីម្ចាស់ស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន បទ “ថ្ងៃដែលអូនចុកឈាម ឬ នឹកភូមិភ្នំធំ”។ តែយ៉ាងណាមិញអ្នកទាំងបីក៏បានចេញមុខសុំទោសមហាជនជាសាធារណៈ និងទទួលស្គាល់កំហុស ព្រមទាំងបានលុបចំរៀងមួយបទនោះចោលចេញពីបណ្តាញសង្គម និងយូធូបផងដែរ។

ស្រាប់តែថ្មីៗនេះ នាយ ចឺម, ផេន បូទី និងលោក ហ៊ាង ម៉េងហួរ បានសហការគ្នាជាថ្មីបង្កើតបទថ្មីមួយបទដែលជាស្នាដៃនិពន្ធថ្មីសុទ្ធសាធចំណងជើងថា “អ្នកណាល្អគ្រប់១០” ​ដែលមានអត្ថន័យសែនកម្សត់ និងសម្លេងច្រៀងដ៏ពីរោះបំពេរជូនបងប្អូនស្តាប់។ បទនេះដែលហាក់ដូចជាអ្នកទាំងបីកំពុងតែឆ្លើយតបទៅអ្នកដែលរិះគន់ពួកគាត់ ព្រោះតែកំហុសមួយគ្រានេះដោយក្នុងន័យជាន់ពន្លិចតែម្តង។ តោះមកស្តាប់ទាំងអស់គ្នាតែម្តងទៅ ដើម្បីដឹងកាន់តែច្បាស់!