តូចចិត្តនឹងខ្លួនឯងដែលប្រពន្ធសុំលែង វិស្វករម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួន

រាជធានីភ្នំពេញ៖ បុរសម្នាក់តូចចិត្តនិងខ្លួនឯង ដែលប្រពន្ធសុំលែងលះ សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត នៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងជាប់ នឹងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ក្នុងផ្ទះល្វែងលេខB5 នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាវិស្វករ មានស្រុកកំណើត នៅភូមិកើតហេតុខាងលើ។ មូលហេតុ៖ ជនរងគ្រោះតូចចិត្តនិងខ្លួនឯង ដែលប្រពន្ធសុំលែងលះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានសា្លប់ ដោយសារចង.កប្រាកដមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
សហការី KBN