ចោរអស់លិឍហើយ! ជប៉ុនបញ្ចេញបច្ចេកវិទ្យាថ្មីបំពាក់នូវតាមហាងដើម្បីស្កេនមុខថាអ្នកណាចោរ អ្នកណាភ្ញៀវ

ជប៉ុន៖ ហាងលក់ទំនិញជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងតែដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនរកទិន្នន័យចោលលួចឥវ៉ាន់ នៅក្នុងហាងដ៏ទំនើបមួយ ដែលគេហៅថា Vaak Eye។ កម្មវិធី Vaak Eye អាចអនុញ្ញាតឲ្យគេស្កេនគ្រប់មនុស្សដែលដើរចូលទៅក្នុងហាង ហើយសម្រាប់អ្នកណាដែលមានឥរិយាបថ និងក្រសែភ្នែកខុសធម្មតាកម្មវិធីនេះអាចផ្តល់សញ្ញាព្រមានដល់អ្នកគ្រប់គ្រងហាងបានទៀតផង។

កម្មវិធីនេះត្រូវគេកំណត់ឲ្យស្គាល់ឥរិយាបរបស់អតិថិជនធម្មតា និងឥរិយាបថរបស់ក្រុមចោរ ដែលមកបន្លំលួចឥវ៉ាន់នៅក្នុងហាង ព្រោះជាធម្មតាចោរមានឥរិយាបថ និងក្រសែភ្នែកខុសពីអតិថិជនធម្មតា។ កម្មវិធី Vaak Eye ថែមទាំងអាចផ្តល់ព័ត៌មានទូរទៅរបស់គ្រប់អតិថិជនដូចជា ឈ្មោះ ភេទ អាយុ អាស័យដ្ឋានរបស់ពួកគេ ហើយវាអាចវិភាគឥរិយាបថរបស់អតិថិជនបានជាង ១០០ ឥរិយាបថផ្សេងគ្នា។ លោកអ្នកអាចទស្សនាអំពីដំណើរការនៃកម្មវិធី Vaak Eye ដូចខាងក្រោម៖

ប្រភព៖ Khmer Note