ចូលរួមត្រេកអរផង! លោក សំបូរ​ សុភណ្ឌ ត្រូវលោកឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួបនិងជូនប្រាក់លើកទឹកចិត្ត

ឧកញ៉ា ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុនធំពីរគឺ សេវេនអេនជី (7NG) និងជាក្រុមហ៊ុន ជេតគ្រុប ( Jet Group) លោកត្រូវបានគេស្គាល់ថាជាឧកញ៉ាដែលមានចិត្តសប្បុរសធម៌តែងតែជួយដល់ជនក្រីក្រខ្វះខាត។ យ៉ាងណាមិញក្រោយពីមានករណី កីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ទទួលបានប្រាក់រង្វាន់ឲ្យត្រឹមតែ ២០លានរៀល ក៏ព្រោះតែក្រសួងមិនបានចាត់ទុកថាជាមេដាយមាសពិភពលោកពេញលេញ ឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសចង់ជួបកីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ដើម្បីផ្តល់នូវថវិកាមួយចំនួន ជាការលើកទឹកចិត្ត។

ដោយ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ខ្ញុំចង់ជួបបងតេីខ្ញុំអាចជួយអ្វីបានខ្លះបន្ថែម? ដេីម្បីលេីកទឹកចិត្ត និងដេីម្បីបន្តការចូលរួមលេីកវិស័យកីឡានេះល្អ។ ដោយក្តីអាណិតអាសូរ ខ្ញុំចូលរួមថវិកាចំនួន ៨លានរៀល សំរាប់ការចំណាយផ្សេងៗនិងការលេីកទឹកចិត្តអោយបន្តទៅមុខទៀតព្រោះបងបានព្យាយាមហ្វឹកហាត់យកជ័យលាភីលេខ១ លេីពិភពលោកជូនដល់ជាតិមាតុភូមិយេីង ខ្ញុំពេញចិត្តនិងការលេីកទឹកចិត្តមួយទំហឹង”៕