លេចចេញនូវរូបភាពគម្រោងទីក្រុងរណបថ្មីមួយរបស់ខ្មែរ ដែលគូរដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសថៃ

រូបភាពមួយសន្លឹកបង្ហាញពីទិដ្ឋភាពទីក្រុងរណបថ្មីមួយរបស់កម្ពុជា មានឈ្មោះថា Ay-City ដែលត្រូវបានគូរឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសថៃ។ បើតាមប្រភពព័ត៌មានមិនផ្លូវការមួយបានអោយដឹងថា ទីក្រុងរណបថ្មីមួយនេះមានទំហំរាប់រយហិចតា ដែលអាចនឹងស្ថិតនៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ហើយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងនៅពេលអនាគត។ រូបថតដែលបានបង្ហោះដោយក្រុមហ៊ុ ស្ថាបត្យករល្បីឈ្មោះរបស់ថៃ គឺក្រុមហ៊ុន A-Seven កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ខណៈដែលមានអ្នកខ្លះចោទសួរថា តើទីក្រុងរណបនេះស្ថិតនៅតំបន់មួយណាទៅ ?

គួរបញ្ជាក់ផងដែរថាខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងមានការរីកចំរើន ហើយវិស័យអចលនទ្រព្យក៏កាន់តែមានសន្ទុះខ្លាំង ធ្វើអោយប្រជាជនខ្មែរ នាំគ្នាសម្រុកទិញដី ទិញផ្ទះ ទុកស្នាក់អាស្រ័យ ហើយអ្នកខ្លះទៀតនាំគ្នាទិញដើម្បីទុកចំណេញនៅថ្ងៃក្រោយ ទើបធ្វើអោយរូបភាពនៃទីក្រុងរណបថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំងបែបនេះ៕

ប្រភព៖ Khmer Note