មកឲ្យគ្រូស្តោះផ្លុំលើករាសី ចៃដន្យអីលោកគ្រូទ្រាំមិនបានក៏ចាប់នាងឡើងឋានសួគ៍ ចុងក្រោយគ្រូជាប់ខ្នោះ

ខេត្តកំពង់ចាម៖​ គ្រូទាយម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចាប់ខ្លួន ក្រោយប៉ុនប៉ងចាប់រំលោភស្ដ្រី ដែលបានពេលហៅឲ្យមកលើករាសី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។ ជនសង្ស័យមានឈ្មោះ​ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែល​បន្លំធ្វើជាគ្រូទាយ និងលើករាសី ចំណែកឯជនរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំ​ខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ស្រោមអនាម័យចំនួន២ ចានធូបទៀនយ័ន​ចំនួនមួយសម្រាប់ ខោអាវជនសង្ស័យ០១កំផ្លេរ ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើការបញ្ជូនខ្លួនទៅ​តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ Khmer Note