តោះដើម្បីលើកតម្កើងវប្បធម៌យើង ១០ ដុល្លារមិនច្រើនទេតែអាចទស្សនាការសម្តែងល្ខោនស្បែកតូចធំ និងយីកេដំកង់ បានមួយឆ្នាំពេញ

សមាគមគោកធ្លក ដែលមានទីតាំងនៅក្នុងបរិវេណបណ្ណាល័យជាតិ តែងតែធ្វើការសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិឲ្យបានស្គាល់នូវល្ខោនស្បែកធំ និងតូច ជាពិសេសសមាគមនេះក៏ទើបតែសម្ពោធនូវរោងសម្តែងថ្មីផងដែរ។ យ៉ាងណាមិញ សមាគមសិល្បៈករគោកធ្លក នឹងមានការសម្តែងជូនទស្សនាមួយឆ្នាំពេញ ជារៀងរាល់ថ្ងៃ ច័ន្ទ, ពុធ និងសុក្រ នៅក្នុងបរិវេណបណ្ណាល័យជាតិជាមួយនឹងផ្ទាំងទស្សនីយភាព ល្ខោនស្បែកតូច ស្បែកធំ និងយីកេដំកង់ ក្នុងទម្រង់ខ្សែរឿង ១០រឿងខុសៗគ្នា។

លោកអ្នកអាចជាវសំបុត្រចូលទស្សនា ដោយជនជាតិខ្មែរសំបុត្រមួយ ៣ដុល្លារ ចំណែកក្មេងៗមិនត្រូវគិតប្រាក់ឡើយ ជាពិសេសលោកអ្នកអាចជាវសំបុត្រចូលទស្សនាប្រចាំឆ្នាំក្នុងតម្លៃ៣០ដុល្លារ ដែលអាចចុះឈ្មោះចូលទស្សនាបាន៣នាក់ ដូច្នេះមានន័យថា លោកអ្នកចាយត្រឹម១០ដុល្លារប៉ុណ្ណោះសម្រាប់ការចូលទស្សនាការសម្តែងរបស់សមាគមសិល្បៈករគោកធ្លកមួយឆ្នាំពេញ។ ចូលរួមគាំទ្រលើកតម្កើងវប្បធម៌ខ្មែរ នូវទម្រង់សិល្បៈបុរាណ គឺផ្ដើមចេញពីខ្លួនយើង។ ចូលរួមលើកស្ទួយ ការចំនាយលើសំបុត្រចូលទស្សនាដើម្បីជាប្រយោជន៍រួម ក៏ដូចជាលើកស្ទួយដល់ជីវភាពរបស់សិល្បករជំនាញបុរាណទាំងអស់ ឲ្យរស់រានបន្តដំណើរ បម្រើវប្បធម៌ឲ្យមានជីវិតជាអមតៈអស់រៀងតទៅ។ទាក់ទងកក់កន្លែង៖ ០១៦ ៨៨៥ ៦៥៩ / ០៦៩ ៨៥០ ៣៩០ ៕ ប្រភព៖ Kao Seiha