លោក សុខគា ហួសចិត្តពេលឃើញគេយកបទចម្រៀងទុក្ខសោកមកច្រៀងក្នុងកម្មវិធីកាត់សក់បង្កក់សិរី

អតីតតារាកំប្លែងលោក ដួង សុខគា បានបង្ហាញនូវភាពភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងក្រោយឃើញ ពិធីមង្គលការមួយ ខណៈដែលដល់កម្មវិធីកាត់សក់បង្កក់សិរី ស្រាប់តែមានអ្នកចម្រៀងឡើងមកច្រៀងបទទុក្ខសោកទៅវិញ ពោលគឺបទមានចំណងជើងថា “ខ្នើយមុងចាំបង”។ ដោយ លោក ដួង សុខគា បានសរសេររៀបរាប់ថា៖

“ប្រហែលគេថតកុនទេដឹង! រឿងឈឺចាប់ ចុកឈាម បើធម្មតា ក្នុងមង្គលការគេមិនយកមកសម្តែងទេ! ខ្ញុំក៏មិនយល់ដែរ! តែមង្គលការគេលេងភ្លេងប្រពៃណីសុទ្ធ ក្នុងកម្មវិធីប្រពៃណី។ បទចម្រៀងទៀតសោត មិនដៀលដៀមដាម ព្រាត់ប្រាស់ ឈឺចុកចាប់ទេ! គេលេងតែបទ ប្រផ្នូលល្អ និង ប្រស្នាឲ្យគិតពីជីវិត ដែលត្រូវធ្វើ បន្ទាប់ពីមានគូរ និង អនុស្សាវរីយ៍ល្អៗ មុនមានថ្ងៃនេះ”។ មិនត្រឹមតែលោក ដួង សុខគា ទេ ក្នុងនោះក៏មានមហាជនជាអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិបង្ហាញនូវការមិនពេញចិត្តចំពោះភាពខុសឆ្គង ខុសប្រពៃណីបែបនេះ។ តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះរឿងរ៉ាវនេះ?

វីដេអូ៖

ប្រភព៖ Khmer Note TV