ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បដិសេដថាព្រះអង្គមិនបានផ្ញើសារទៅផេក Buddhism/ព្រះពុទ្ធសាសនា នោះទេ

នៅមុននេះបន្តិច ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ បានធ្វើការទំនាក់ទំនងមកកាន់សារព័ត៌មាន Khmer Note ដើម្បីបកស្រាយនិងបដិសេធទាំងស្រុងថា មិនបានធ្វើការ chat ឆ្លើយឆ្លងជាមួយនឹងផេក Facebook ឈ្មោះថា Buddhism/ព្រះពុទ្ធសាសនា ដូចអ្វីដែលផេកមួយនេះយកមកបង្ហោះនោះឡើយ ដោយព្រះអង្គបានមានសង្ឃដិកាថា ចំពោះគណនី Facebook របស់ព្រះអង្គ មានឈ្មោះថា Kakada Sophorn (សោភណសីលោ កក្កដា សុភ័ណ្ឌ) និងរូបថតរបស់ព្រះអង្គផ្ទាល់ ហើយរាល់ការ Chat នេះមិនមែនជាការសរសេររៀបរាប់ចេញគណនីពិតរបស់ព្រះអង្គឡើយ។

គួរបញ្ជាក់ផងដែរថា ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ តែងតែនិមន្តទៅធ្វើកម្មវិធីមនុស្សធម៌ផ្សេងៗ មិនថាទីជិតរឺទីឆ្ងាយឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្រាប់តែមានការប្រតិកម្មមួយចំនួនទាក់ទងនឹងរូបថតកាន់ឥវ៉ាន់សំពីងសំពោង នៅក្រៅប្រទេស ដោយព្រះអង្គបានបកស្រាយថា ឥវ៉ាន់ទាំងនោះគឺសុទ្ធតែញាតិញោម ផ្ញើទិញប៉ុណ្ណោះ មិនមែនព្រះអង្គទិញមកប្រើប្រាស់ផ្ទាល់ខ្លួនឡើយ៕

ប្រភព៖ ​Khmer Note