មហាសេដ្ឋីរបស់ចិន Jack Ma តែងខ្លួនយ៉ាងធម្មតាកាលពីម្សិលមិញដើម្បីមកលេងខេត្តសៀមរាប

លោក Jack Ma គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនស្តុកស្តម្ភម្នាក់ ហើយលោក គឺជាសហគ្រិនដ៏ល្បីឈ្មោះមួយរូប ដែលបានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។

​យោង​តាម​ប្រភព​ព័ត៌មានពី​មន្ត្រី​ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​ថា ​លោក​ ​Jack​ ​Ma​ ​បាន​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ខេត្តសៀមរាប​នា​វេលា​ម៉ោង​ប្រហែល​ ​៧ និង៣០នាទី​មុន​ល្ងាចមិញនេះ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សួង សុខ ហ៊ាង បានបង្ហោះឲ្យដឹងមុននេះថា “មហាសេដ្ឋី Jack Ma ទើបតែមកដល់ខេត្តសៀមរាបនៅយប់នេះជាអ្នកដំណើរធម្មតានៅយប់នេះ”។ យើងនៅមិនទាន់ដឹងច្បាស់ថា តើលោក Jack Ma ធ្វើដំណើរមកប្រទេសកម្ពុជាយើងជាការដើរកំសាន្ត ឬក៏មានកិច្ចការងារអ្វីនោះទេ? និងស្នាក់នៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃឡើយ?