៧ ឆ្នាំមុន ឧកញ៉ា គិត ធាង ធ្លាប់មានរឿងជាមួយលោក ផែង វណ្ណៈ ធំដល់ថ្នាក់នេះផង!

ក្រោយពេលដែលលោក ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនដើម្បីទៅសាកសួរជុំវិញសំណុំរឿងគ្រឿងញៀន ៥០គីឡូក្រាមនៅមជ្ឈមណ្ឌលកំសាន្ត Rock របស់លោករួចមក ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថា ក្រោយពេលបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្លឹបកំសាន្ត Rock អស់រយៈពេលជាច្រើនដង និងចុងក្រោយនេះ ក្នុងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលដកហូតបានគ្រឿងដល់ទៅ ៥០គីឡូក្រាម និងមនុស្សជាង៣០០នាក់ នៅតែមិនអាចចាប់មេក្លោងដែលនៅពីក្រោយខ្នងបាន ទើបតែព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសអោយវែកមុខមេគ្រឿងញៀននៅមជ្ឈមណ្ឌល Rock អោយបាន ស្រាប់តែល្ងាចឡើងមានការនាំខ្លួនលោក ឧកញ៉ា គិត ធាង តែម្តង។

ក្រៅពីនេះដែរលោក ផែង វណ្ណៈ ក៏បានរៀបរាប់នៅលើបណ្តាញសង្គម Facebook របស់លោកថា៖ “ឧកញ៉ា​ បាញ់បោះ​សេរី​ ដែលបំផ្លាញការងារខ្ញុំកាលពី​ ៧​ ឆ្នាំ​មុន​ ពេល​នេះគេត្រូវដេកគុកហេីយ​ ។ តែមិនមែនដេកគុកដោយសារការបាញ់បោះសេរីទេ​ គឺ​ ដេក​គុក​ដោយសារគ្រឿងញៀន​។ បាបកម្ម​ជាតិនេះ​ មិនចាំជាតិក្រោយ​ !” ដែលនេះហាក់សំដៅទៅលើលោកឧកញ៉ា គិត ធាង ទោះបីលោក ផែង វណ្ណៈ មិនដាក់ឈ្មោះអោយចំៗក៏ដោយ៕

ប្រភព៖ Khmer Note