ប្រហែសតិចមិនបាន! ទុកម៉ូតូមុខផ្ទះ លោកចោរអប្រិយលួចយកទៅបាត់

ចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមិញថ្មីៗនេះក៏មានករណីជនសង្ស័យ វ័យប្រហែលជា ១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពតែម្នាក់ឯងលួចកាច់សោរកម៉ូតូ លួចបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដោយម៉ូតូដែលជនសង្ស័យកាច់សោរកយកទៅបាត់នោះគឺម៉ាក Suzuki Nex 2013 ពណ៌ផ្កាឈូក​ ផ្លាកលេខ 1BQ-1715។ ដោយគណនីហ្វេសប៊ុកឈ្មោះ NaNo NaRak បានសរសេរអំពាវនាវថា៖ “នៅវេលាម៉ោង​ 6:50ល្ងាច​ ( 11.03.19 ) មានចោរលួចកាច់​សោរ​ក​ម៉ូតូ ប្អូនស្រីខ្ញុំ ម៉ាក​ Suzuki Nex 2013 ពណ៌ផ្កាឈូក​ ផ្លាកលេង​ 1BQ-1715 បេីមានបងប្អូនណាបានឃេីញសូមជួយ ទំនាកទំនងមកខ្ញុំផង​ ( 010507281 ) នឹងមានសុគុណជូន​ help share pg bong poun”៕

ប្រភព៖ Khmer Note