ដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយ មានទាំងថ្នាំពេទ្យ មានទាំងសាប៊ូ និងផលិតផលជាច្រើនទៀត ប្រមាណជាង៧០ តោនព្រឹកមិញនេះ

រាជធានីភ្នំពេញ​៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ផលិតផលក្លែងក្លាយប្រមាណជាង៧០តោនត្រូវបានកម្ទេចោល នៅទីលានដីតាមបណ្ដាយមហាវិថី​ សម្ដេចតេជោ​ ៦០ម៉ែត្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ​ស ​ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ផលិតផលក្លែងក្លាយ ខូចគុណភាពទាំងនោះមានដូចជា៖ ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ​ ,ទឹកសុទ្ធម៉ាក​ Evian ,Saint Amanda, Montcalm ជិត៦ពាន់កេស​ និងផលិតផល​ ជីកសិកម្ម​ ជិត៨តោន​ សរុបទាំងអស់មានជាង៧០តោន​ ដែល​ គណៈកម្មាធិការ​ ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ បានធ្វេីប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក​ ត្រូវបានតុលាការ​ អនុញ្ញាត​ ឲ្យ​ គគណៈកម្មាធិការ​ ធ្វើការកម្ទេចចោល នាពេលនេះ៕

ប្រភព៖ Khmer Note