ជួយគ្នាម្នាក់បន្តិចក៏បាន! ប្អូនៗដែលប្រមូលសម្រាមនៅលូទឹកស្អុយ ត្រូវការជំនួយជាឧបករណ៍ប្រើប្រាស់ ដើម្បីបន្តសម្អាតប្រព័ន្ធលូទឹកស្អុយ

មួយរយៈចុងក្រោយនេះ ករណីរើសសំរាមដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងបណ្តាញសង្គមកម្ពុជាយើង។ គួរបញ្ជាក់ឲ្យដឹងដែរថា យុវជនមួយក្រុមបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួនរបស់គាត់ដើម្បីធ្វើការប្រមូលសំរាម និងដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែកផងដែរ។ គិតមកទល់ពេលនេះពួកគាត់ប្រើពេលអស់ជាច្រើនថ្ងៃមកហើយ ដោយពួកគាត់អាចសម្អាតបានច្រើនហើយដែរ ប៉ុន្តែពួកគាត់មិនទាន់បញ្ឈប់នៅឡើយទេ គឺនៅតែបន្តសម្អាតរហូតទាំល់តែស្អាតគ្មានសល់សំរាម។

យ៉ាងណាមិញដោយសារតែមានកម្លាំងតិច និងឧបករណ៍មិនគ្រប់គ្រាន់បណ្តាលឲ្យការប្រមូលសំរាមរបស់គាត់ហាក់ទៅមុខបានយ៉ាងយឺតយ៉ាវបន្តិច ដែលជាហេតុធ្វើឲ្យពួកគាត់ពេលនេះត្រូវប្រកាសសុំជំនួយពីបងប្អូនគ្រប់គ្នា។ តាមរយៈទំព័រ Life Unlock ដែលបានសរសេររៀបរាប់ឲ្យដឹងថា «អ្នកទាំងអស់គ្នា ពួកខ្ញុំត្រូវការវត្ថុទិព្វ២យ៉ាងនេះជាច្រើន : ១-ពោះវៀនកង់ឡានចាស់ដែលអាចបណ្តែតទឹក ២-សំណាញ់ដែកសំណង់ ទំនាក់ទំនង ០៦៩ ២១ ៦០ ៨៥ ឬ inbox មកកាន់ page Life Unlock ផ្ទាល់ សូមអគុណយ៉ាងជ្រាលជ្រៅ»។ អាស្រ័យហេតុនេះសង្ឃឹមថាបងប្អូននឹងចែករំលែកបន្តនូវព័ត៌មានមួយនេះ ព្រមទាំងចូលរួមជួយឧបត្ថម្ភសម្ភារៈដែលពួកគាត់ត្រូវការផងដែរ៕

ប្រភព៖ Khmer Note