ក្មេងស្រីរងគ្រោះដោយសារម៉ាស៊ីនកិនឥដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភមួយជីវិត ខណះម្ចាស់សិប្បកម្មនឹងប្រឈមមុខជាមួយនឹងក្រសួងការងារ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវក្តីរន្ធត់ និងអាណិតអាសូរជាខ្លាំងដល់កុមារីជាជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ អាយុ១០ឆ្នាំ ជាកូនកម្មករឡឥដ្ឋ បានជួបគ្រោះថ្នាក់ត្រូវម៉ាស៊ីនកិនដាច់ដៃរបួសធ្ងន់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្មោះ លាង ស្រ៊ុន ចំណុចសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយពីមានករណីនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ក្រមអធិការកិច្ចរបស់់ក្រសួង មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម និងមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ចុះធ្វើការអង្កេត និងចាតវិធានការចំពោះសិប្បកម្មដូចខាងក្រោម៖
១, ផាកពិន័យសិប្បកម្មផលិតឥដ្ឋនេះ ស្របតាមមាត្រា៣៦៨ (ការងារសម្រាប់ក្មេង) នៃច្បាប់ស្តីពីការងារ
២, កសាងសំណុំរឿងបណ្តឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មផលិតឥដ្ឋខាងលើ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងវិធានការការពារសុវត្ថិភាពកុមារមិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម។

ចំណែកឯក្មេងស្រីរងគ្រោះត្រូវទទួលបានការគាំទ្រពីរបបសន្តិសុខសង្គមនៃក្រសួង ដូចខាងក្រោម៖ ១, ការព្យាបាលរបួសរហូតដល់ជាសះស្បើយដោយមិនបង់ប្រាក់, ២, សេវាស្តារនីតិសម្បទាឡើយវិញ, ៣, ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្រ្តៃយ៏មួយជីវិត និង ៤, ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យាបាលរបួស៕ សូមអានសេចក្តីប្រកាសពេញនៅខាងក្រោម៖

ប្រភព៖ Khmer Note