សេចក្តីប្រកាសជាផ្លូវការ៖ ស្រាបៀរថៃហ្គ័រ ប្រកាសពីការពន្យារពេលអញ្ជើញមកដល់ របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក “RONALDINHO” ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ TIGER STREET FOOTBALL FESTIVAL 2019

ភ្នំពេញ៖ នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីការពន្យារពេល នៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់ លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។ កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូមអានសេចក្ដីថ្លែងការណ៍ជាផ្លូវការដូចខាងក្រោម៖

“ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូមសម្តែងនូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho មកកាន់ប្រទេសកម្ពុជា ដោយសារភាពចាំបាច់និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។ នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់លោក Ronaldinho ត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីលនិងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅព្រះរាជាណាចក្រកម្ពុជា។

Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។ លោកពិតជាមានកិត្តិយសនិងមានមោទនភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែលរៀបចំដោយស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយនៃព្រឹត្តិការណ៍នេះ ដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។

ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្តលោក Ronaldinho នឹងអញ្ជើញក្រុមជ័យលាភីជើងឯក Tiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល ។ ហើយលោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger Street Football ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រនៅប្រទេសកម្ពុជាផងដែរ។កាដូទាំងនេះនឹងមានផ្តល់ជូនសំរាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធីលើ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។

Ronaldinho ក៏បានសន្យាថានៅពេលដោះស្រាយកិច្ចការចំាបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយ លោកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រនឹងផ្តល់ព័ត៌មានជូនដល់មិត្តអ្នកគាំទ្ររបស់លោក Ronaldinho ហើយនឹងប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការធ្វើដំណើររបស់លោកមកកាន់ប្រទេសកម្ពុជា។”

ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football Festival 2019។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKHពិសាដោយការទទួលខុសត្រូវ