មហាសេដ្ឋី Jack Ma កំពុងដើរលែងយ៉ាងសប្បាយនៅតំបន់អង្គរខេត្តសៀមរាប

មានការភ្ញាក់ផ្អើលខ្លាំងក្រោយលោក​ ​Jack​ ​Ma​ ​បាន​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ខេត្តសៀមរាប​នា​វេលា​ម៉ោង​ប្រហែល​ ​៧ និង៣០នាទី​ល្ងាចកាលពីយប់ម្សិលមិញនេះ។ ជាក់ស្តែងណាស់ខណៈដែលលោកកំពុងមានវត្តមានក្នុងខេត្តសៀមរាបនេះ លោក ​Jack​ ​Ma ត្រូវបានមហាជនប្រទះឃើញកំពុងដើរទស្សនាតំបន់ប្រាង្គប្រាសាទបុរាណ ក្នុងភូមិសាស្ត្រ ក្រុង/ខេត្តសៀមរាប នៅក្នុងសម្លៀកបំពាក់អាវយឺតយ៉ាងសាមញ្ញា។

គួររំលឹកថាលោក Jack Ma គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនស្តុកស្តម្ភម្នាក់ ហើយលោក គឺជាសហគ្រិនដ៏ល្បីឈ្មោះមួយរូប ដែលបានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។ ក្នុងការមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប របស់មហាសេដ្ឋីចិនរូបនេះ ក្នុងគោលដៅដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន៕

ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប