កុំច្រឡំថាបរទេសណានៅខ្មែរយើងទេ! ឡានតូចមួយសោះដឹកគ្នារហូតដល់ទៅ១០ នាក់ លោកពូតាក់ស៊ីមិនខ្លាចគ្រោះថ្នាក់អីតិចសោះ

តើបងប្អូនណាខ្លះធ្លាប់មានប្រវត្តិជិះរថយន្តឈ្នួលទៅលេងស្រុក ឬចេញទៅតាមខេត្ត? អ្នកដែលធ្លាប់មានប្រវត្តិមុខជាយល់ច្បាស់មិនខានពីស្ថានភាពមួយនេះ ដោយតៃកុងឡាន តែងដាក់ម៉ូយបញ្ច្រៀតគ្នាគឺស្ទើរដកដង្ហើមមិនរួចនោះទេ ជាពិសេសគឺពេលបុណ្យទានតែម្តង ឲ្យតែគាត់ញាត់បានគឺញាត់ឡើងណែនតាន់តាប់ ព្រោះដើម្បីបានប្រាក់ច្រើន និងមិនខាតជើង។

ជាក់ស្តែងដូចជាករណីឡានឈ្នួលធន់តូចមួយនេះអញ្ចឹង ដោយត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីណែនាំ ព្រោះតែបានផ្ទុកមនុស្សលើសចំណុះ ដោយក្បាំងខាងមុខបានដាក់មនុស្សដល់ទៅ៤នាក់ ចំណែកក្បាំងខាងក្រោយញាត់ដល់ទៅ៦នាក់ឯណោះ។ វាពិតជារឿងមួយដ៏គួរឲ្យហួសចិត្ត និងអស់សំណើច តែយ៉ាងណាមិញសូមផ្តាំដល់តៃកុងឡានទាំងអស់សូមមេត្តាគិតពីសុវត្ថិភាពច្រើនជាង ប្រយោជន៍ផ្ទាល់ខ្លួន ព្រោះថាការធ្វើបែបនេះមិនល្អនោះទេ បំពានទាំងច្បាប់ចរាចរណ៍ ហើយហាក់ដូចយកជីវិតមនុស្សមកលេងសើចអញ្ចឹង៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង