ហួសចិត្តអ្នកប្រមូលខំប្រមូល អ្នកចោលវិញខំប្រឹងចោលដូចគ្នា! ខំប្រមូលសម្រាមឡើងស្អាតពីយប់មិនហ៊ានទាំងសម្រាកផង ព្រឹកឡើងមកដល់សម្រាមនៅតែមាន

បើគិតមកទល់ពេលនេះក្រុមយុវជនដែលបានចុះជួយប្រមូលសំរាមសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែក គឺពួកគាត់បានចំណាយពេលអស់១០ថ្ងៃមកហើយ។ ដោយលទ្ធផលយើងឃើញថាប្រព័ន្ធលូទឹកស្អុយមួយនេះបានប្រែប្រួលស្ទើតែគ្មានសម្រាម ដោយឡែកនៅក្បែររន្ធលូដែលពួកគាត់តែងសម្អាតម្តងហើយម្តងទៀតនៅតែបន្តមានសម្រាមមិនចេះអស់ ដោយមូលហេតុគឺសំរាមទាំងនោះចេះតែច្រាលឡើងមកវិញ។

តាមរយៈប្រភព Life Unlock បានសរសេរសារមួយឃ្លារៀបរាប់ឲ្យដឹងថា «ថ្ងៃទី ១០ កន្លែងយប់មិញហ្នឹងគ្នាយើង មករែងត្បូងបន្ត ហាហា»។ គួរបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញនេះយុវជនមួយក្រុមនេះ បានធ្វើការងារយ៉ាងសស្រាក់សស្រាំពុំមានការឈប់សម្រាក រហូតដល់ពេលរាត្រីងងឹត ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់។ ស្រាប់តែព្រឹកនេះសំរាមទាំងនោះក៏បង្ហាញខ្លួនចេញមកទៀត ដោយច្រាលមកមិនចេះអស់ ដែលជាហេតុបណ្តាលឲ្យក្រុមយុវជនត្រូវបន្តបេសកម្មរបស់ខ្លួន។ យ៉ាងណាមិញប្រសិនបើបងប្អូនមានគំនិតយោបល់ ដែលអាចចែករំលែកសុំចូលទៅខំមិននៅក្នុងទំព័រផ្លូវការរបស់គាត់។ សម្រាប់អ្នកដែលចង់ឧបត្ថម្ភជាសម្ភារៈសម្រាប់ប្រើប្រាស់សម្អាតសូមទំនាក់ទំនងទៅលេខ ០៦៩ ២១ ៦០ ៨៥ ឬ inbox មកកាន់ page Life Unlock ផ្ទាល់ សូមអគុណយ៉ាងជ្រាលជ្រៅ៕ អត្ថបទ៖ មេសា

ប្រភព៖ Khmer Note