អាមេរិក នៅតែបន្តប្រើប្រាស់យន្តហោះ Boeing 737 MAX ទោះបីជាប្រទេសមួយចំនួនប្រកាសឈប់អោយមានការហោះហើរជាមួយយន្តហោះប្រភេទនេះក៏ដោយ

និយ័តករអាកាសចរណ៍អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា «មិនមានមូលដ្ឋាន» សម្រាប់ការហាមឃាត់យន្តហោះ Boeing 737 MAX នោះទេ។ ថ្វីបើវាជាម៉ូដែលតែមួយ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនៅប្រទេសអេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧នាក់។ ទោះបីជាការធានាថាយន្តហោះនេះមានសុវត្ថិភាព និងអាចទុកចិត្តបាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងឥណ្ឌាបានចូលរួមជាមួយ ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត បានកំពុងតែហាមឃាត់ ឬផ្អាកការហោះហើររបស់វា ដើម្បីរង់ចាំការស៊ើបអង្កេតនៃមូលហេតុដែលធ្វើឱ្យធ្លាក់។

ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិចវិញ ពួកគេបានបដិសេធមិនធ្វើសកម្មភាពស្រដៀងគ្នានេះ ប្រឆាំងទៅនឹងក្រុមហ៊ុនផលិតយន្តហោះដែលលក់ដាច់បំផុតរបស់អាមេរិចនោះទេ។ ខណៈលោក Daniel Elwell ដែលជានាយករដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រហូតមកដល់ពេលនេះ ការពិនិត្យរបស់យើងបង្ហាញថា គ្មានបញ្ហាដំណើរការជាមួយនឹងប្រព័ន្ធ និងគ្មានមូលដ្ឋានលើការបញ្ជាហាមឃាត់យន្តហោះនោះទេ»។

ប្រភព៖ Khmer Note