ប្លែកទៀតហើយ!ប្តឹងប៉ូលីសថាឡានរបស់ខ្លួនត្រូវបានចោរលួច ចុងក្រោយរកឃើញនៅកន្លែងលាងរថយន្តដែលខ្លួនយកទៅលាង

ថ្មីៗនេះមានករណីពលរដ្ឋម្នាក់នៅឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានប្តឹងប៉ូលីសថាបាត់រថយន្តមួយគ្រឿងនៅមុខផ្ទះកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ តែតាមពិតទៅពលរដ្ឋដែលដាក់ពាក្យបណ្តឹងនោះច្រលំដោយខ្លួនឯង ដោយរថយន្តដែលផ្អើលថាបាត់នោះ ត្រូវបានម្ចាស់រថយន្តយកទៅដាក់ឲ្យគេលាង បន្ទាប់មកក៏មកលក់ដូរធម្មតា រួចភ្លេចថារថយន្តយកទៅលាង ក៏ផ្អើលឆោឡោប្តឹងទៅសមត្ថកិច្ចថាបាត់រថយន្តពីមុខផ្ទះ ក្នុងនោះក៏មានសាច់ញាតិបង្ហោះនៅលើបណ្តាញសង្គម ពីករណីថាមានចោរលួចរថយន្តថែមទៀតផង។ បច្ចុប្បន្នពលរដ្ឋរូបនេះបានសុំការអធ្យាស្រយ័ពីសមត្ថកិច្ចចំពោះការភន្ត័ច្រឡំនេះ៕

ប្រភព៖ Khmer Note