អ៊ីតាលីមិនអនុញ្ញាតអោយកុមារដែលមិនបានចាក់វ៉ាក់សាំងត្រឹមត្រូវចូលសាលារៀននោះទេ

កុមារអ៊ីតាលីត្រូវបានគេឱ្យដឹងថា មិនអាចទៅសាលារៀនបានទេ លុះត្រាតែពួកគេអាចបញ្ជាក់បានថា ពួកគេបានចាក់វ៉ាក់សាំងត្រឹមត្រូវ។ មាតាបិតា ឬអាណាព្យបាល អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ផោន (៥៦០ដុល្លារអាមេរិក) ប្រសិនបើពួកគេបញ្ជូនកុមារ ដែលមិនបានចាក់វ៉ាក់សាំងទៅសាលារៀន។ ដូច្នេះវាមានន័យថា ក្មេងក្រោមអាយុ ៦ឆ្នាំ អាចត្រូវបានបដិសេធមិនឱ្យទៅសាលារៀន។

ច្បាប់ថ្មីនេះបានធ្វើឡើងចំពេលមានការរីករាលដាលនៃជំងឺកញ្ជ្រឹល ប៉ុន្តែមន្ត្រីអ៊ីតាលីក៏បានបន្ថែមថា អត្រាចាក់ថ្នាំវ៉ាក់សាំងបានប្រសើរឡើង ចាប់តាំងពីវាត្រូវបានណែនាំ។ ក្រោមច្បាប់ប្រទេសអ៊ីតាលីដែលគេហៅថា Lorenzin (ឈ្មោះអតីតរដ្ឋមន្ដ្រីសុខាភិបាល ដែលបានណែនាំវាកុមារត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់មុននឹងចូលរៀន) ត្រូវតម្រូវឱ្យកុមាររួមបញ្ចូលវ៉ាក់សាំងដូចជា៖ ជំងឺអុតស្វាយ ជំងឺខួរឆ្អឹងខ្នង ជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច។

កុមារតូចៗដែលមានអាយុក្រោម ៦ឆ្នាំ នឹងមិនអនុញ្ញាតឱ្យទៅសាលានោះទេ ប្រសិនបើគ្មានភស្ដុតាងសំអាងថា ពួកគេបានចាក់វ៉ាក់សាំងត្រឹមត្រូវ ប៉ុន្តែក្មេងអាយុចន្លោះពី៦ ទៅ ១៦ឆ្នាំ អាចទៅសាលាបានប៉ុន្តែឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេនឹងត្រូវទទួលការផាកពិន័យ ប្រសិនបើពួកគេមិនបានបញ្ចប់ការចាក់ថ្នាំបង្ការជាចាំបាច់នេះ។ ច្បាប់នេះផុតកំណត់ថ្ងៃ ទី១០ ខែមីនា ប៉ុន្តែវាត្រូវពន្យាពេលដល់ថ្ងៃចន្ទអាទិត្យក្រោយ ដូច្នេះពួកគេមានពេលគ្រប់គ្រាន់ដើម្បីយកកុមារទៅចាក់វ៉ាក់សាំង៕

ប្រភព៖ Khmer Note