ខេត្តឈៀងម៉ៃរបស់ថៃ ជាប់ជាតំបន់ដែលមានខ្យល់អាកាសកង្វក់ខ្លាំងបំផុតក្នុងពិភពលោក

ថៃ៖ បញ្ហាភ្លើងឆេះព្រៃបានបង្កើតឲ្យមានខ្យល់កខ្វក់គ្របដណ្តប់លើខេត្តចំនួន ៩ ក្នុងភាគខាងត្បូងប្រទេសថៃ ក្នុងនោះខេត្តឈៀងម៉ៃបានក្លាយជាតំបន់ ដែលមានខ្យល់កខ្វក់ជាងគេនៅក្នុងពិភពលោកទៀតផង។ បើយោងតាមសារព័ត៌មាន BANGKOKPOST បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើង ដល់កម្រិត ២៣០ ហើយនៅពេលយប់ដែលមានអាកាសធាតុត្រជាក់ខ្លាំងនោះសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ មកត្រឹមកម្រិត ២០០។ ខ្យល់កខ្វក់នេះគឺសំដៅលើខ្យល់ដែលមានផ្ទុកជាតិកាបូន​ឌីអុកស៊ីត និងផ្ទុកដោយធូលីដីកម្រិត PM2.5។

រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានប្រកាសដាក់ខេត្តឈៀងម៉ៃស្ថិតនៅក្រោយការត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយបញ្ហាខ្យល់កខ្វក់នេះ។ ស្ថិតនៅក្នុងស្ថានភាពអាក្រក់នេះផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា គាត់នឹងចុះទៅពិនិត្យបញ្ហាខ្យល់កខ្វក់នេះនៅក្នុងខេត្តឈៀងម៉ៃ ដោយផ្ទាល់ទៀតផងនៅមុនថ្ងៃបោះឆ្នោតជាតិថៃខាងមុខនេះ។ ខាងក្រោយនេះជាតារាងបង្ហាញសន្ទស្សន៍គុណភាពខ្យល់នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសថៃ៖

ប្រភព៖ Khmer Note