បទ”នំបញ្ចុកយាយខ្ញុំ” ពេជ្រ ថៃ ចាប់ដៃគូជាមួយ ឡុង លីគ័ង្គ និង ទេព ពិសិដ្ឋ កំពុងកក្រើកខ្លាំងក្នុងហ្វេសប៊ុក

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានករណីលេចបែកធ្លាយឈុតក្រៅឆាកបទថ្មីរបស់ប្អូនប្រុសស្អាតទាំងបីគឺ ពេជ្រ ថៃ, ឡុង លីគ័ង្គ និង ទេព ពិសិដ្ឋ។ ប្រិយមិត្តរបស់ប្អូនទាំងបីហាក់ចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំងថាតើបទរបស់ពួកគេនឹងមានរូបភាពបែបណា ចង្វាក់ដូចម្តេចខ្លះ ព្រោះតែនេះជាលើកដំបូងហើយដែលជើងខ្លាំងទាំងបីនេះប៉ះគ្នា។ ស្រាប់តែពេលនេះ MV ផ្លូវការបទថ្មីរបស់ ពេជ្រ ថៃ, ឡុង លីគ័ង្គ និង ទេព ពិសិដ្ឋ បានចេញហើយដោយមានចំណងជើងថា «នំបញ្ចុកយាយខ្ញុំ» ដោយមានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗជាច្រើននាក់។

បទនេះដែលនិពន្ធឡើងដោយ Vid Cooler និង Chhit Tengrith ព្រមទាំងនិពន្ធបទភ្លេងដោយ Lock TA Kii ដឹកនាំសម្តែងដោយលោក សេង សុវណ្ណរ៉ា ដែលមានការបណ្តាលចិត្តពីបទរបស់លោក ព្រាប សុវត្ថិ “នំបញ្ចុក ព្រាប សុវត្ថិ” ដែលជាបទមួយល្បីខ្ទរខ្ទារកាលពីឆ្នាំ២០០៦។ យ៉ាងណាមិញការរួមបញ្ចូលគ្នា មានស្ទាយន៍ចាស់ខ្លះ ថ្មីខ្លះ អមជាមួយសម្លេងដ៏ពីរោះពីប្អូន ពេជ្រ ថៃ, ឡុង លីគ័ង្គ និង ទេព ពិសិដ្ឋ បានធ្វើឲ្យបទនេះទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនប្រិយមិត្ត។ ចង់ដឹងច្បាស់មកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!

ប្រភព៖ Khmer Note